Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​ទៀតហើយ ! អា​ចា្យ​ធំ ចេញមុខ​រិះគន់​ចំៗ ក្រោយ​ឃើញ​ប្រជាជន​ខ្មែរ​នាំគ្នា​សែន​តៗ​គ្នា ទាំង​អ្នកខ្លះ​ពុំ​ជាប់​ខ្សែស្រឡាយ​ចិន (​វីដេអូ​)

​ភ្នំពេញ ៖ នេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ក៏​គួរ​ឲ្យ​ចេះ​ស្វែងយល់​ទាំងអស់គ្នា​ផងដែរ ខណៈ​លោក អាចារ្យ​ធំ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​អភិ​រក្សា​សិល្បៈ និង​វប្បធម៌​ជាតិ និង​ក៏​ជា​អ្នក​យល់ដឹង​ជ្រៅជ្រះ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ បានចេញ​មុខ​ឡាយ​វីដេអូ​រិះគន់​ខ្លាំងៗ ក្រោយពី​បានឃើញ​អ្នកខ្លះ​ពុំជា​ប់​ខ្សែស្រឡាយ​ចិន​ទេ តែ​នាំគ្នា​សែន​ព្រោងព្រាត​ដ៏​គួរ​ឲ្យ​ហួសចិត្ត​។​

​លោក​អាចារ្យ​ធំ បាន​រំលឹក​ឲ្យ​ដឹងថា ជនជាតិ​ចិន​មាន​វត្តមាន​នៅក្នុង​ស្រុក​ខ្មែរ គឺមាន​តាំងពី​សម័យ​ហ្វូណន សម័យ​ចេនឡា និង​រហូតដល់​សម័យ​អង្គរ មកម្ល៉េះ មិនមែន​ទើបតែ​កើត​មាននៅ​សម័យ​បច្ចុប្បន្ន​នោះទេ​។ ហើយ​លោក​អាចារ្យ​ធំ មិន​រិះគន់​ទៅលើ​បងប្អូន​ដែលមាន​ខ្សែស្រឡាយ​ចិន​ពិតប្រាកដ​នោះទេ ប៉ុន្តែ លោក​សូម​ធ្វើការ​រិះគន់​តែ​ទៅលើ​អ្នក​ដែល​មិន​ជាប់​ខ្សែស្រឡាយ​ចិន​សូម្បី​បន្តិច ដែល​ទើបតែ​មានបាន​ដោយសារ​ត្រូវប៉ាន់​ដី នាំគ្នា​ភ្លេចគុណ​បុព្វការី​ជន​ខ្មែរ គឺ​ជ័យ​វ​ន្ម​ន័​ទី​៧ ដែល​បា​នប​ន្យ​ល់​ទុក​ដី​ខ្មែរ សម្រាប់​ឲ្យ​អស់លោក​ពុះ​ដី​លក់ បែរជា​នាំគ្នា​ដាក់​ផ្លាក​ដឹងគុន «​គុន​អី​» ទៅវិញ​។​

​លោក​និយាយ​បែបនេះ គឺ​លោក​ចង់​ឲ្យ​ប្រជាជន​ខ្មែរ ត្រូវ​ចេះ​ទទួលស្គាល់​ការពិត ត្រូវ​ដឹងគុណ​ពី​បុព្វការី​ជន​ខ្មែរ​ដែលជា​អ្នក​ខំ​ការពារ​ទឹកដី សាងសង់​ប្រាសាទ​ទុកជា​កេរ្តិ៍ដំណែល​ដល់​កូន​ខ្មែរ​គ្រប់ៗ​គ្នា​បានឃើញ គឺ​ស្តេច​ជ័យ​វរ្ម័នទី​៧ មិនមែន​ម្នាក់ៗ ជា​ពិ​សេ​អ្នក​ពុះ​ដីឡូត៍​លក់ ទៅ​ដឹងគុណ គុន​អី ស្អី​នោះទេ​។​

​ក្រោយពី​បាន​ស្តាប់​អាចារ្យ​ធំ និយាយ​ចប់ ក៏​ឃើញ​មាន​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន នាំគ្នា​សើច និង​និយាយ​ចំៗ​ថា «​បង​អាចារ្យ​ធំ និយាយ​ត្រូវ​ហើយ អ្នកខ្លះ​កំពុង​ភ្លេច​កំណើត​ដើម​!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×