Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪ​កូនកំលោះ​ស្រវឹង បង្ខំ​ថើប​ឱ្យ​កូនក្រមុំ ក្នុង​ពិធី​…​មង្គលការ​ (មានវីដេអូ)

​ឧបទ្ទវ​ហេតុដែល​ធ្វើអោយ​អ្នក​និយម​លេង​អ៊ីនធឺណិត និង​សាក្សី​ជាច្រើន បាន​ខឹងសម្បារ​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន នៅពេលដែល​ឪពុក​កូនកំលោះ​បាន​បង្ខំ​ថើប​កូនក្រមុំ​នៅលើ​ឆាក​នៃ​ពិធីមង្គលការ​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ទីក្រុង​យ៉េ​ង​សេន (​ខេត្ត​យ៉ាំង​ស៊ូ​ប្រទេស​ចិន​) ។ នៅក្នុង​វីដេអូ​ដែល​ថត​ដោយ​ភ្ញៀវ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​នោះ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ប្រកៀក​ជាប់​នារី​ស្លៀក​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​ចិន​នៅលើ​ឆាក​នៃ​ពិធី​នេះ​។ មុខ​របស់​ក្មេងស្រី​បានបង្ហាញ​អាកប្បកិរិយា​ស្ទាក់ស្ទើរ​។​

​រំពេច​នោះ បុរស​ជា​ឪពុក​របស់​កូនកំលោះ​បាន​អោប​ក្មេងស្រី​នោះ​ហើយ​ថើប​មាត់​នាង ខណៈ​មនុស្ស​នៅ​ជុំវិញ​នាង​បាន​ស្រែក​ហើយ ក្មេងស្រី​បាន​ព្យាយាម​រុញច្រាន​បុរស​នោះ​ចេញ​។​

​វីដេអូ​របស់​ភ្ញៀវ​មួយ​ផ្សេងទៀត បាន​បង្ហាញថា បន្ទាប់ពី​ការ​ថើប​របស់​ក្មេងស្រី​នោះ​មនុស្ស​ជាច្រើន​បាន​រត់ឡើង​ឆាក និង​បណ្តាលឱ្យមាន​ស្ថាន​ភាពវឹកវរ​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​។​

​តាម​សាក្សី​ប្រុស​ម្នាក់ នៅក្នុង​ឧបទ្ទវ​ហេតុនេះ គឺជា​ឪពុក​របស់​កូនកំលោះ​។ ឪពុក​របស់​កូនកំលោះ​បាន​ស្រវឹង នៅពេលដែល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង ទោះជា​យ៉ាងណាក៏ដោយ​សកម្មភាព​នេះ​នៅតែ​ធ្វើឱ្យ​ផ្ទុះ​ការខឹង​សម្បារ​យ៉ាងខ្លាំង និង​បណ្តាលឱ្យមាន​ស្ថាន​ភាពវឹកវរ​នៅក្នុង​ពិធីមង្គលការ​។​

​សាក្សី​បាន​និយាយថា បន្ទាប់ពី​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ គ្រួសារ​របស់​ក្មេងស្រី​នេះ​មិនបាន​អនុញ្ញាតឱ្យ​ក្មេងស្រី​នេះ បន្ត​រៀបការ​ទេ និង​នាំ​កូនស្រី​របស់​ពួកគេ​ទៅផ្ទះ​វិញ​។ វា​មិន​ច្បាស់​ទេ​ថា​តើ​កូនកំលោះ​នៅទីណា ពេលដែល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​។​

​វីដេអូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​បាន​បណ្តាលឱ្យ​មានការ​អា​ក់​អន់ចិត្ត ក្នុងចំណោម​សហគមន៍​អ៊ិន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​ចិន​។ មនុស្ស​ជាច្រើន​បាន​សម្តែង​កំហឹង ចំពោះ​អាកប្បកិរិយា​ដែល​មិនអាច​ទទួលយកបាន​ពី​ឪពុក​របស់​កូនកំលោះ​។​

មនុស្ស​ជាច្រើន​គិតថា ឪពុក​របស់​កូនកំលោះ​ប្រហែលជា​ស្រវឹង​នៅពេល​មាន​អ្វី​កើតឡើង ប៉ុន្តែ​នោះ​មិន​មានន័យថា គាត់​អាចធ្វើ​អ្វីដែល​គាត់​ចង់បាន​នោះទេ​។ មនុស្ស​ជាច្រើន​គិតថា កូនកំលោះ​នៃ​ពិធី​អាពាហ៍ពិពាហ៍​នេះ បានចាត់ទុកជា​រឿង​អកុសល​បំផុត ព្រោះ​វា​លំបាក​ក្នុងការ​ដោះស្រាយ​ស្ថានភាព​បានកើត​ឡើង​៕​

×