Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​ទេសចរណ៍ធម្មជាតិ​និង​កែច្នៃ អូរ​ស្វាយ របស់​ខេត្តកំពង់ស្ពឺ កំពុង​ស្រូបយក​ភ្ញៀវទេសចរ​ក្នុងស្រុក​

​ខេត្តកំពង់ស្ពឺ​៖ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ មាន​ជីវភាព​រស់នៅ​ប្រសើ​ឡើង តាមរយៈ​បង្ខិត​សាលារៀន​ដល់​ជណ្ដើរ​ផ្ទះ អចលនវត្ថុ​ឡើងថ្លៃ រោងចក្រ​សហគ្រាស តូចធំ មាន​រហូតដល់​ទៅ​ប្រមាណ​ជាង ៧០០០ កន្លែង និង​ស្រូបយក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ១៣ ម៉ឺន​នាក់​។​

​តំបន់​ទេសចរណ៍ ប្រមាណ​ជា ១៨ កន្លែង ក្នុងនោះ​មាន​តំបន់​ទេសចរណ៍​កែច្នៃ​មាន ៥ កន្លែង តំបន់​ទេសចរណ៍ធម្មជាតិ​មាន ៨ កន្លែង និង​តំបន់​ក​សិ​ទេសចរណ៍​មាន​ចំនួន ៥ កន្លែង ដែល​កំពុង​ពេញនិយម និង​ស្រូបយក​ភ្ញៀវទេសចរ មក​កម្សាន្ត​យ៉ាងច្រើន​កុះករ ក្នុង​មួយថ្ងៃៗ​។ ពិសេស​នៅ​ថ្ងៃ​ថ្ងៃ​ចុង​សប្តាហ៍ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ចំណូល​សម្រាប់​ប្រជា​សហគមន៍​រស់នៅ​ជិត​តំបន់​ទាំងអស់នោះ​។​

​ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​ស្វាយ និង​ភូមិ​ស្លា ស្ថិតនៅក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី កំពុង​ទាញយក​ផលចំណេញ​អំពី​ការលក់​ម្ហូបអាហារ ភេសជ្ជៈ ជួល​ទូក ជួល​កូន​ទា​ទឹក ជួល​ពោង​កង់ឡាន ផ្ញើ​កង់ ម៉ូតូ រថយន្ត និង​សេវាកម្ម​ផ្សេងៗ​ទៀត សម្រាប់​ចូលរួម​លើកកម្ពស់​ជីវភាព​សង្គម​គ្រួសារ និង​កាត់បន្ថយ​បាន​យ៉ាងច្រើន ពី​ការ​ចំណាកស្រុក​។ ហើយ​តំបន់​ទេសចរណ៍ ដែល​ភ្ញៀវ​ទៅលេង​មិន​ដាច់​សូរ ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំង ១៨ កន្លែង​នោះ គឺ​តំបន់​ទេសចរណ៍​អូរ​ស្វាយ ឋិត​ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​នេះឯង​។​
​សូមជម្រាបថា បើ​យើង​ធ្វើដំណើរ​ចេញពី​សាលាស្រុក​គង់​ពិសី ប្រមាណ​ជា ៧ គីឡូម៉ែត្រ តែប៉ុណ្ណោះ​តាមផ្លូវ​លេខ ១៤៣ យើង​នឹង​ទៅដល់​តំបន់​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ អូរ​ស្វាយ របស់​ខេត្តកំពង់ស្ពឺ​នេះហើយ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×