Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ឡើងក​ម្តៅ​ហើយ ! ពេលនេះ ឯកឧត្តម ហ៊ុន ជា ដែល​ធ្លាប់​ចាត់ការ​លើ​ចំប៉ី​ខ្មៅ ឲ្យ​ក្រសួង​វប្បធម៌ កោះហៅ​ក្រុម​អា​ជី អា​ម៉ី យកមកអនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​ឡើងវិញ​

​ភ្នំពេញ ៖ ក្រោយ​ចេញ​លទ្ធផល​ឲ្យ​ក្រុម​អា​ជី និង​អា​ម៉ី រួចខ្លួន ដោយ​គ្រាន់តែ​ឲ្យ​សុំទោស និង​ធ្វើ​កិច្ចសន្យា​ជាច្រើន​ចំណុច​បញ្ចប់រឿង មហាជន​បាន​ផ្ទុះ​ការរិះគន់​កាន់តែខ្លាំង​ឡើង ដោយ​ចោទឡើង​ថា ទង្វើរ​ប្រមាថ​សាសនា និង​វប្បធម៌​ជាតិ ធ្ងន់ធ្ងរ​បែបនេះហើយ បែរជា​ឲ្យ​រួចខ្លួន​ទៅវិញ​។​

​ជាមួយនឹង​ការរិះគន់​នេះ​ផងដែរ ឃើញថា​មហាជន​ជាច្រើន​បាន​លើកយក​ករណី​បុគ្គល​លោក ហេង យិន (​ហៅ​ចំប៉ី​ខ្មៅ​) ដែល​ក៏បាន​ប្រព្រឹត្ត​ទង្វើរ​មើលងាយ​ពូជ​សាសនា ត្រូវ​ជាប់ពន្ធ​ធនាគារ ២ ឆ្នាំ ក៏​មិន​ខុសគ្នា​នោះទេ ដែល​មិនគួរណា​លើកយក​ហេតុផល​អ្វី​ផ្សេង​មក​ពន្យល់​នោះឡើយ​។​

​ពាក់ព័ន្ធ​នឹង​រឿង​ដ៏​ក្តៅគគុក​នេះ​ផងដែរ ឯកឧត្តម ហ៊ុន ជា ដែល​ក៏​ធ្លាប់​ឈឺចាប់ និង​ចេញមុខ​សម្ភាសន៍​សួរ​ផ្ទាល់មាត់ ទៅនឹង​ទង្វើរ​របស់​ចំប៉ី​ខ្មៅ រហូត​ចំណាត់ការ​ផ្លូវច្បាប់​មាន​ប្រសិទ្ធភាព បាន​បង្ហោះ​សារ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​ងារ​នេះ​ឡើងវិញ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សុំ​ស្នើ​ក្រសួង​វប្បធម៌​កោះហៅ​បុគ្គល ដែល​បាន​យក​រឿង​ទុំ​ទាវ​មក​បំផ្លាញ នាំអោយ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ យកទៅ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ឡើងវិញ ដើម្បី​បំពេញ​បំណង​និង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ឲ្យ​មាន​ភាពស្មើគ្នា កុំ​ឲ្យ​រាស្ដ្រ​គិត ថា​វា​ខុសគ្នា​ត្រង់ណា ? ពី​ខ្ញុំ​បង​ជា Pls Share & comment»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×