ជនជាតិរុស្ស៊ីជាង 40 នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ព្រោះ «ការហ្វឹកហ្វឺនរួមភេទជាក់ស្តែង» តាម អ៊ីនធឺណិត។
គ្រូបង្វឹកនៃថ្នាក់ “រួមភេទ” ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។
តាម Sputnik ក្រុមនេះត្រូវបានគេហៅថា “guru ភេទ” ដែលដឹកនាំដោយលោក Alexander Kirillov ដែលធ្វើការក្រោមឈ្មោះAlex Lesley ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើកាលពីល្ងាចថ្ងៃអាទិត្យ នៅឯសណ្ឋាគារទីក្រុង ក្នុងរមណីយដ្ឋាន Pattaya ប្រទេសថៃ។
ខណៈពេលដែលថ្នាក់រៀនកំពុងត្រូវបានបង្វឹក ដោយគ្រូបង្រៀនសិល្បៈ «ការឡើងដល់កំពូល» ប៉ូលីសមកដល់ធ្វើឱ្យមនុស្សម្នា មានការភ័យស្លន់ស្លោ។
អ្នកទាំងនេះ ត្រូវបានចោទប្រកាន់ពីបទចូលប្រទេសថៃខុសច្បាប់ ស្នាក់នៅ ផុតទិដ្ឋាការ ព្រមទាំងធ្វើការដោយគ្មានការអនុញ្ញាតជាផ្លូវការ។
ក្នុងអំឡុងពេលបង្ហាត់បង្រៀនរួមភេទភេទ អ្នកត្រូវជាប់ឃុំទាំងអស់ជាអក្ន ដើរតួគ្រូបង្រៀនរបៀបទាក់ទាញ និងបចេកវិទ្យា sex។ សិក្ខាកម្មបុរសនិងស្ត្រីជនជាតិរុស្ស៊ីចំនួន 43 នាក់ត្រូវបានដោះលែងក្រោយពីសាកសួរដោយប៉ូលីស។ ពួកគេសារភាពថាមនុស្សម្នាក់ៗបានបង់ប្រាក់ឱ្យគ្រូបង្រៀនផ្លូវភេទសម្រាប់ថ្នាក់រយៈពេល 5 ថ្ងៃ ចំនួន 20,000 បាតថៃ (ប្រហែល 650 ដុល្លារ) ។
ប្រភពមួយនៅឯប៉ូលិសក្រុងPattaya បាននិយាយថាការចាប់ខ្លួននេះបានធ្វើឡើងនៅសណ្ឋាគារ Ibis ។
ប្រភពនេះក៏បាននិយាយថា “ការហ្វឹកហ្វឺននេះត្រូវបានផ្សព្វផ្សាយតាមអ៊ិនធរណេតជាភាសារុស្ស៊ី ប៉ុន្តែវាមិនអាចរារាំងយើង ស្វែងរកទីកន្លែងនោះទេ” ។
លោក Nitipum Navaratna អ្នកកាសែតនិងជាអ្នកធ្វើអត្ថាធិប្បាយថៃម្នាក់ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យម៉ូស្គូបានថ្លែងថា: «វាជាកំហុសដ៏ធំមួយក្នុងការគិតថាគ្មាននរណាម្នាក់នៅក្នុងប្រទេសថៃអាចអានទំព័រនេះបាន យើងមានអ្នកជំនាញភាសារុស្ស៊ីជាច្រើនរួមទាំងប៉ូលិសផងដែរ។ ”
តាមគាត់ការបង្រៀនសិល្បៈ«រួមភេទ»នៅក្នុង “ទីក្រុងសិចពិភពលោកPattaya” សំរាប់ពលរដ្ឋថៃជារឿងហួស ហេតុពេក។ កាសែតថៃធ្លាប់បានសរសេរអំពីក្រុមរបស់ Alex Leslie កាលពីខែកញ្ញាឆ្នាំមុននៅពេលនោះ អ្នកប្រើអ៊ីនធឺណិតនៅថៃមានការខឹងសម្បា ប៉ុន្តែនៅពេលនោះ គេមិនបានសង្កេតឃើញថាក្រុមហ៊ុន កំពុងប្រតិបត្តិការនៅទីក្រុងប៉ាតាយ៉ាទេ។
ស្ថានទូតរុស្ស៊ីនិយាយថា ជនជាប់ឃុំរុស្ស៊ីកំពុងរង់ចាំការនិរទេស។
ប្រព័ន្ធផ្សព្វផ្សាយថៃបាននិយាយអំពីការចាប់ខ្លួន ជនជាតិរុស្ស៊ីបើកបង្រៀន sex នៅប្រទេសថៃ៕ សូយន