Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រី​នស៍ គ្រុប បរិច្ចាគ​ជំនួយ​ឧបត្ថម្ភ​ចំ​បាច់ ជូន​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ នៅ​ជិត​គម្រោង​ទីក្រុង​រាម

​ព្រះសីហនុ ៖ ផ្នែក​ផ្តល់ជំនួយ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល​កម្ពុជា​ចូលរួម​ជាមួយ​សហគម​ន៍​មូលដ្ឋាន ដែលជា​អ្នកពាក់ព័ន្ធ​ដ៏​សំខាន់​សម្រាប់​គម្រោង​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​លើ​ផ្ទៃដី​ទំហំ ៨៣៤ ហិច​តា​
​ ​
​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ គឺជា​ផ្នែក​មួយ របស់​ព្រី​នស៍ ហូ​ឌី​ង គ្រុប (“​ព្រី​នស៍ គ្រុប​”) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​និង​កំពុងមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា ដែល​ធ្វើ​ការផ្តោត​សំខាន់​លើ​ផ្នែក​សប្បុរសធម៌ បាន​បរិច្ចាគ​កញ្ចប់​ជំនួយ​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​ភូមិ​អុង នៅ​ស្រុក​ព្រៃនប់ ប្រទេស​កម្ពុជា​។ ភូមិ​នេះ​ស្ថិតនៅ​ជិត​ទីតាំង​គម្រោង​ទីក្រុង​រាម ដែលជា​គម្រោង​នៅលើ​ផ្ទៃដី​ទំហំ ៨៣៤ ហិច​តា ដែល​កំពុងអភិវឌ្ឍន៍​នៅលើ​ដី​ដែល​ដែល​បាន​ចាក់​បំពេញ នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បានរៀបចំ​ដើម្បី​ប្រែក្លាយ​នៅ​តំបន់​នេះ​ឱ្យមាន​ភាព​រីកចម្រើន​។

​ការដឹកនាំ​ប្រកបដោយ​ឆន្ទៈ​ដ៏​ល្អប្រសើរ​នេះ​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ម្សិលម្ង៉ៃ ហើយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន Canopy Sands Development ដែលជា​សមាជិក​របស់ ព្រី​នស៍ គ្រុប ក៏បាន​ឆ្លៀតឱកាស​ដើម្បី​ជួប​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន ដើម្បី​ស្វែងយល់​នូវ​តម្រូវការ​ដ៏​ចាំបាច់​របស់​សហគមន៍​។ យុទ្ធនាការ​ផ្តល់ជំនួយ​នៅ​ភូមិ​អុង​គឺជា​គំនិត​ផ្តួចផ្តើម​លើ​ផ្នែក​បរិស្ថាន​សង្គម​និង​អភិបាលកិច្ច​(ESG)​ចុងក្រោយបង្អស់​របស់​ព្រី​នស៍ គ្រុប​។
​ ​
​កញ្ចប់​ជំនួយ​ឧបត្ថម្ភ​នីមួយៗ​រួមមាន​អង្ករ​ទំងន់​២៥​គីឡូក្រាម កន្ទេល​១ ភួយ​១ ខ្នើយ​២ មុង​១ និង​ក្រមា​ខ្មែរ​១ (​ក្រមា​ប្រពៃណី​ត្បាញ​នៅ​ជនបទ​)​។
​វា​ជាការ​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុងចំណោម​ការខិតខំ​ប្រឹង​ប្រែង​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន ជាពិសេស ព្រី​នស៍ គ្រុប​នឹងធ្វើ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ទៅ​អនាគត​ដែលមាន​តួនាទី​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​គម្រោង​នៅក្បែរ​មាត់សមុទ្រ​។

​ដោយ​ផ្អែកលើ​ការបញ្ចប់​នៃ​គម្រោង​ទីក្រុង​រាម​ក្នុង​គោលបំណង​ផ្តល់នូវ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ប្រជាជន​ចំនួន​១៣០,០០០​នាក់ ហើយ​វា​មាន​សក្ដានុពល​ក្នុងការ​នាំមក​នូវ​លំនៅដ្ឋាន ផ្សារ​ទំនើប សាលារៀន និង​មន្ទីរពេទ្យ ជាច្រើន ដើម្បី​នាំយក​ការរីកចម្រើន​យ៉ាងខ្លាំង​ក្លា​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​។
​ ​
​ព្រី​នស៍ គ្រុប បាន​ផ្តោតទៅលើ​ការផ្តល់ជូន​នូវ​សម្ភារ​ចាំបាច់​ប្រចាំថ្ងៃ​ផ្សេងៗ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​ជនបទ​ដាច់ស្រយាល កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​នេះ​ឱ្យបាន​ទាន់ពេលវេលា​។
​ ​
​លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands Development បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​ភាព​ហ្មត់ចត់​ក្នុងការ​ទំនាក់​ទំនងជា​មួយ​សហគមន៍​មូលដ្ឋាន និង​ការបង្កើត​នូវ​ទំនាក់ទំនង​មួយ​ដ៏​ល្អប្រសើរ​ជាមួយ​ពួកគេ ដែលជា​អ្នកពាក់ព័ន្ធ​ដ៏​សំខាន់​សម្រាប់​គម្រោង​ទីក្រុង​រាម​។ យើងខ្ញុំ​មិន​ត្រឹមតែ​គិតគូរ​ដល់​ភារកិច្ច​របស់​ពួកយើង ដែលជា​អ្នកដើរតួ​ក្នុងការ​សហការ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ ដើម្បី​ផ្តល់ជូន​នូវ​ការជួយជ្រោមជ្រែង ក្នុងអំឡុង​ពេលដែល​កំ​ពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ទាំងនេះ​ទេ យើងខ្ញុំ​ថែមទាំង​ជឿជាក់ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​នឹង​ដើរតួនាទី​ដ៏​សំខាន់ និង​ជា​ផ្នែក​មួយ​នៃ​កម្លាំង​ពលកម្ម​របស់​ពួកយើង ដោយសារ​វិសាលភាព​នៃ​ទីក្រុង​រាម​”​។ “​សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រមាណ​ជាង​៧០​នាក់​បាន​ប្រកបការងារ​នៅក្នុង​គម្រោង​ទីក្រុង​រាម​។ ជា​ចុងក្រោយ យើងខ្ញុំ​នឹង​ផ្តល់នូវ​ជំនាញ​ចាំបាច់​សំខាន់ៗ តាមរយៈ​ការផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល​និង​អភិវឌ្ឍន៍​ជំនាញ និង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ដល់​បុគ្គលិក​ផ្សេងទៀត ដើម្បី​ជា​កិច្ច​ចូលរួម​បន្ថែម​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​សម្រាប់​គម្រោង​នេះ​”​។
​ ​
​ក្នុងអំឡុងពេល​ដំណើរការ​យុទ្ធនាការ​ផ្តល់ជំនួយ អ្នកជំនាញ​ខាង​ផ្នែក​គ្រប់គ្រង​ជាច្រើន​មកពី​ព្រី​នស៍ គ្រុប បាន​សហការ​ជាមួយ​លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់​ក្នុងការ​ស្វែងយល់​ឱ្យបាន ប្រសើរឡើង​ពី​តម្រូវការ​ចាំបាច់​របស់​អ្នកស្រុក ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះ​។ ដោយ​ទទួលបាន​ការណែនាំ​មក​ថា ពួកគេ​មាន​តម្រូវការ​ចាំបាច់ ក្នុងការ​សម្រួល​ដល់​ការថែទាំ​សុខភាព​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។ ដោយសារ​ស្រុក​ព្រៃនប់​មាន​ទីតាំង​ស្ថិត​នៅក្រៅ​ក្រុងព្រះសីហនុ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​មូលដ្ឋាន​មិនទាន់​ត្រៀម​រួចរាល់​អាច​ប្រើប្រាស់​បាន​នៅឡើយ​ទេ​។ ដោយ​ទទួលបាន​ព័ត៌មាន​បែបនេះ ព្រី​នស៍ គ្រុប នឹងធ្វើ​ការអង្កេត​ទៅលើ​ភាព​ដែល​អាច​ធ្វើបាន ដើម្បី​បង្កើត​នូវ​ឱសថ​កាល័យ​ថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ក្នុង​មូលដ្ឋាន​ទាំងនោះ​។
​ទីក្រុង​រាម នឹង​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​ដែល​ប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជាការ​គាំទ្រ​ដល់​ភាព​រីកចម្រើន​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​រំពឹងទុក​ថា​នឹង​ឃើញ​នូវ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការទទួល​អ្នកដំណើ​រ​ឱ្យមាន​ការកើនឡើង​ពី​៣.៦​លាន​នាក់ រហូតដល់​ទៅ​១០​លាន​នាក់​នៅត្រឹម​ចុង​ទសវត្សរ៍​។ តាមរយៈ​ការបរិច្ចាគ​នូវ​ជំនួយ​ដ៏​សំខាន់ៗ​នេះ ព្រី​នស៍ គ្រុប សង្ឃឹមថា​ការពិភាក្សា​ដែល​បាន​រៀបចំឡើង​នេះ​អាច​ត្រូវបាន​បង្កើតឡើង​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នក​អភិវឌ្ឍន៍​ដើម្បី​ធានាបាន​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​ប្រកបដោយ​ផលិតភាព​ខ្ពស់​។
​ ​
​យុទ្ធសាស្ត្រ​បរិស្ថាន​សង្គម​និង​អភិបាលកិច្ច (ESG) របស់​ព្រី​នស៍ គ្រុប មាន​ត្រីមុខ​ផ្តោតទៅលើ​ការថែទាំ​សុខភាព ការអប់រំ និង​ការទំនាក់ទំនង​ក្នុង​សហគមន៍​។ កាលពី​ឆ្នាំមុន ព្រី​នស៍ គ្រុប បានផ្តល់​ជំនួយ​ជាច្រើន​ដើម្បី​ជួយ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ និង​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងប្រទេស​កម្ពុជា​។ មកដល់ពេលនេះ អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រមាណ​ជាង​២៤០​កម្មវិធី និង​បាន​ផ្តល់ជំនួយ​ជា​មូលនិធិ និង​សម្ភារ​ផ្សេងៗ​ដែល​បាន​ចំណាយ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង​១១​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដែល​បានផ្តល់​អត្ថប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ច្រើនជាង​៣២០,០០០​នាក់​។ អ្នកឧកញ៉ា Chen Zhi ប្រធាន​ក្រុមប្រឹក្សាភិបាល ព្រី​នស៍ គ្រុប បានផ្តល់​ជំនួយ​ផ្ទាល់ខ្លួន​ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​៣​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ចំនួន​១​លា​ដូ​ស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×