Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ​ទឹកទន្លេ​តែ​១​មាន​ល្ហ​ក់មាន​ថ្លា រវាង​ត្រើយម្ខាង​កោះ​ពេជ្រ និង​ត្រើយម្ខាង​អរិយ​ក្សត្រ ស្រាប់តែ​ម្នាក់ៗ​នាំគ្នា​លើកឡើង​យ៉ាង​ចាក់ៗ​ដោត​…

​ភ្នំពេញ ៖ រូបភាព​ប៉ុន្មាន​សន្លឹក ដែល​កំពុង​ត្រូវបាន​ចែករំលែក​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម បង្ហាញ​ពីស​ភាព​ដ៏​ចម្លែក​នៃ​ទឹកទន្លេ មាន​ល្ហក់ និង​ថ្លា ញែក​ដាច់ពីគ្នា រវាង​ត្រើយម្ខាង​កោះ​ពេជ្រ និង​ត្រើយម្ខាង​អរិយ​ក្សត្រ កំពុង​បង្ក​ឲ្យ​មានការ​វែកញែក​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​។​

​ជាមួយនឹង​ស្ថានភាព​ទន្លេ​តែមួយ​តែ​បែរជា​ទឹក​មាន​ល្ហក់ មាន​ថ្លា បែងចែក​គ្នា​បែបនេះ ក៏បាន​ធ្វើ​ឲ្យ​លេង​បណ្តាញ​សង្គម នាំគ្នា​លើកឡើង​គួរ​ឲ្យ​អស់សំណើច​ថា​៖ «​ម្ខាង​បូ​ប​ខ្សាច់​ល្អក់ រីឯ​ម្ខាង​ទៀត​អត់​បូម​ថ្លា​, ម្ខាង​ទឹក​អ្នកមាន​ម្ខាង​ទឹក​អ្នកក្រ​, មកពី​ចាក់ដី​លុប​ទន្លេ​ម្ខាង​ទើប​ទឹកទន្លេ​មាន​ល្អក់​ម្ខាង​នឹង​ថ្លា​ម្ខាង​បែបនេះ​, ព្រំដែន​ទន្លេ ម្ខាង​ទន្លេ​បា​ស៊ី​ហ្វិ​ក ម្ខាង​ទន្លេ​អា​តា​ឡង់​ទិច​អូន​, ទឹកទន្លេ​គង់​មាន​ថ្លា​និង​ល្អក់ ដូច្នេះ​ការវិនិច្ឆ័យ​របស់​មនុស្ស ម្នាក់ៗ​ក៏មាន​ល្អៀង​ដែរ​»​។​

​ចំណែក​អ្នក​ខ្លះទៀត​ក៏បាន​បញ្ជាក់​ប្រាប់ថា​៖ «​ស្ថានភាព​បែបនេះ គឺមាន​តាំងពីដើម​មក​ម្លេះ​, អ្នកឯកទេស​ខាង​ទឹក គេ​បាន​បកស្រាយ​ហើយ វា​ទាក់ទង​នឹង​កំហាប់​ដែលមាន​ក្នុង​ទឹក​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×