ប្រធានាធិបតីរុស្សី វ្លាដឺមៀ ពូទីន បានបញ្ជាឲ្យមានការផ្អាក់បាញ់គ្នារយៈពេល ៥ម៉ោងជារៀងរាល់ថ្ងៃនៅតំបន់ Ghouta ភាគខាងលិច ដែលរងការវាយប្រហារយ៉ាងតំណមដោយរដ្ឋាភិបាលស៊ីរី។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារនេះ។
ការដាក់បញ្ជាឲ្យមានបទឈប់បាញ់គ្នានេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារនេះ ហើយក៏មានការបង្កើតច្រកវៀងផងដែរ ដើម្បីឲ្យជនស៊ីវិលដែលរស់នៅទីនោះបានចាកចេញ។
ក្រុមឧទ្ទាមបានកាន់កាប់តំបន់ Eastern Ghouta ស្ថិតនៅក្បែររដ្ឋធានី Damascus កន្លែងដែលមានជនស៊ីវិលជិត ៤០០.០០០នាក់កំពុងត្រូវជាប់នៅទីនោះ។ តំបន់ Eastern Ghouta កំពុងរងការទំលាក់គ្រាប់បែក និងវាយប្រហារយ៉ាងខ្លាំងពីកងកំលាំងរដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រពីប្រទេសរុស្សី។
ក្នុងការប្រយុទ្ធគ្នារយៈពេល ៨ថ្ងៃកន្លងមក មនុស្សច្រើនជាង ៥៦០នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់ក្រុមឃ្លាំមើល។
រដ្ឋមន្រ្តីការពារជាតិរុស្សី Sergei Shoigu បានធ្វើការប្រកាសពីការផ្អាកបាញ់គ្នានោះ ដោយបានលើកឡើងថា ការឈប់បាញ់គ្នានឹងត្រូវធ្វើចាប់ពីម៉ោង ៩ ដល់ម៉ោង ២ថ្ងៃត្រង់ជារៀងរាល់ថ្ងៃ៕ សុភ័ក្ត្រ