Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចុះ​អនុស្សរណៈ​ជាមួយ​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​តាម​ទីក្រុង​

​ភ្នំពេញ ៖ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ក្នុងស្រុក និង​ការងារ​ទីក្រុង​ស្អាត កម្ពុជា​ស្អាត ជាមួយនឹង​ការជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​អាជីវករ​ប្រក​បរបរ​សេវាកម្ម​ទេសចរណ៍​ខ្នាតតូច ក្រសួងទេសចរណ៍ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា និង​សារព័ត៌មាន​ថ្មីៗ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU)​មួយ​។​

​ការ​អនុស្សារណៈ ស្តីពី «​ភាពជា​ដៃគូ​លើ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត និង​ការអភិវឌ្ឍ​សមត្ថភាព​អាជីវករ​លក់ដូរ​នៅតាម​ផ្លូវ (Street Food Vendors) នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតី ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​លោក DAVID WIGGLESWORTH នាយក​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​, លោក គី សុខ​លីម ស្ថា​និក​សារព័ត៌មាន​ថ្មីៗ រួមទាំង​នាក់​ពាក់ព័ន្ធ​ជាច្រើនរូប​ផ្សេងទៀត ផថ​ដែរ​។​

​បើតាម ឯកឧត្តម ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អា​តនៃ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា គឺ​ដើម្បី​ចូលរួម​ជួយ​ជា​គម្រោង​គំរូ និង​សហការគ្នា​ចុះទៅ​បណ្តុះបណ្តាល ជំរុញ​ការអប់រំ ការយល់ដឹង បណ្តុះបណ្តាល​ការរៀបចំ​អនាម័យ ដល់​ប្រជាពលរដ្ឋ​លក់​នៅតាម​វិថី​ម្ហូបអាហារ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង និង​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន របស់​ក្រសួងទេសចរណ៍ ដើម្បី​ត្រៀម​ទទួលយក​ភ្ញៀវទេសចរ​នៅពេលដែល​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​បញ្ចប់​។​

​ឯកឧត្តម​បាន​បន្តថា វិថី​ម្ហូបអាហារ​នៅពេល​បច្ចុប្បន្ននេះ ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះ​ភ្ញៀវទេសចរ​នៅពេល​ទៅកាន់​គោលដៅ​ទេសចរណ៍ គឺ​ត្រូវការ​ស្វែងយល់​ពីអ្វី​ដែល​ជា​ម្ហូបអាហារ​នៅក្នុង​តំបន់​នោះ ហើយ​ម្ហូបអាហារ​នៅតាម​ដងផ្លូវ​នេះ​គឺជា​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​មួយ​ផងដែរ​។​

​ឯកឧត្តម ណេ​ប សាមុត បាន​បន្តថា ដើម្បី​លើកកម្ពស់​វិថី​ម្ហូបអាហារ​នេះ នៅពេល​ខាងមុខ​ក្រសួង​នឹង​រៀបចំ​ការប្រឡងប្រណាំង​ខេត្ត​មួយ​វិថី​ម្ហូបអាហារ​មួយ ដើម្បី​ធ្វើយ៉ាងណា​បំផុស​ឱ្យទៅជា​ផលិតផល​ទេសចរណ៍​មួយ សម្រាប់​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ដើម្បីឱ្យ​វិថី​ម្ហូបអាហារ​នេះ​អាច​ទាក់ទាញ​ទេសចរណ៍ បាន​វា​គឺ​ត្រូវ​ទាមទារ​ឱ្យ មានការ​អនាម័យ​ស្អាត នឹងមាន​ស្ទង់​ដារ​មួយ​ត្រឹមត្រូវ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ជា​លទ្ធផល​នៃ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ភាគី​ទាំង​៣ បាន​ឯកភាពគ្នា​លើ​៤​ចំណុច​សំខាន់ៗ​រួមមាន​៖

* ទី​១៖ ចូលរួម​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ តាមរយៈ​ការបណ្តុះបណ្តាល​អាជីវកម្ម​តាមផ្លូវ​ខ្នាតតូច​នៅតាម​មូលដ្ឋាន​

* ទី​២៖ ចូលរួម​ធ្វើ​ផែនការ​រួម ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​ការគាំទ្រ​នានា​ដល់​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​

* ទី​៣៖ ចូលរួមចំណែក​ក្នុងការ​បង្កើត​កម្មវិធី​បង្រៀន​អន​ឡាញ​សម្រាប់​បណ្តុះបណ្តាល​អាជីវករ​ខ្នាត មីក្រូ និង​កម្រិត​គ្រួសារ​ក្នុងការ​បង្កើន​គុណភាព​ចំណីអាហារ អនាម័យ និង​អភិវឌ្ឍន៍​អាជីវកម្ម​

* ទី​៤៖ ផ្តល់​វាគ្មិន​ទៅវិញទៅមក ដើម្បី​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ទីក្រុង​ស្អាត ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង និង​សហគ្រិនភាព​។ ឯកភាពគ្នា ផ្តួចផ្តើម​គំនិត និង​សិក្សា​លើ​យន្តការ ឬ​កម្មវិធី​ផ្លាស់ប្តូរ និង​ផ្តល់ជូន​ជា​ផលិតផល កូ​កា កូ​ឡា ជាមួយនឹង​ការប្រមូល​សំរាម​ដែលជា​សំណល់​ផ្លា​ស្ទីក​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×