បាត់ដំបង ៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង រួមដំណើរដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានវត្តមានចូលរួមពីអាជ្ញាធរស្រុកទាំង៣ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ដែល ទទួលខុសត្រូវនតាមបណ្តាច្រកសំខាន់ៗក្នុងខេត្តបាត់ដំបង ជាពិសេសច្រកអន្តរជាតិដូងនៃស្រុកំរៀង។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ និងដាក់ចេញបទបញ្ជាថ្មីដោយ បានហាមដាច់ខាតបញ្ឈប់ជាបន្ទាន់ មិនអនុញ្ញាតឲ្យរថយន្តតូចៗ ចេញចូល ដឹកឥវ៉ាន់ និងទំនិញពីផ្សារថៃ តាមច្រកព្រំដែនអន្តរជាតិដូង ច្រកឡែម ស្រុកកំរៀង ចូលមកកម្ពុជាមួយរយៈសិន។
លោក សឿម ប៊ុនរិទ្ធ បានដាក់ចេញវិធានការដើម្បីរឹតបន្តឹងពីការទប់ស្កាត់ ក្នុងការលុបបំបាត់លំហូរបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រករបៀង និងច្រកនានាឆ្លងអូរព្រំដែន និងការលេចចេញបាតុភាពអសកម្មលើករណីការឃុបឃិត ក្នុងការលាក់បំពួនពលករ ដឹកតាមរថយន្តតូចៗមួយចំនួន ដែលមួយមេខ្យល់លួចដឹកពលករឆ្លងចូលតាមច្រកនានា ដោយបង្វែងដានគេចវេសពីការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ