Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែមករា ឆ្នាំ​២០២១​អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​បាន​ចំនួន ៨៧៩.៦៨​ប៊ី​លាន​រៀល​

​ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា ក្នុង​ខែមករា ឆ្នាំ​២០២១ ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ប្រមូលបាន​មាន​ចំនួន ៨៧៩.៦៨​ប៊ី​លាន​រៀល (​ប្រមាណ​ជា ២១៧.២០ លាន​ដុល្លារ​អាមេរិក​) ធ្លាក់ចុះ​៨.០៦% បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ ប្រចាំ​ខែមករា ឆ្នាំ​២០២០​។​

​បើតាម​សេ​ក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែមករា ឆ្នាំ​២០២១ ព្រមទាំង​ទិសដៅ សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​

ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម បាន​បង្ហាញថា ក្នុង​ខែមករា ឆ្នាំ​២០២១ ចំណូល ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ) មាន​ចំនួន ៨៧៩,៦៨ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២១៧,២០ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៩,៦៨% នៃ​ផែនការ​ប្រចាំឆ្នាំ ហើយ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែមករា​ឆ្នាំ​២០២០ ឃើញថា​ថយចុះ​ចំនួន ៧៧,០៨​ប៊ី​លាន​រៀល (​ប្រមាណ ជា ១៩,០៣ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៨,០៦%​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ខែមករា ឆ្នាំ​២០២១ ចំណូល​ពី​ប្រភេទ​ពន្ធ ០៣ នៅ​រក្សា​កំណើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ១៧៣,៧៩​ប៊ី​លាន​រៀល ធៀប​នឹង​ខែមករា ឆ្នាំ​២០២០ កើនឡើង ១១,៧៦ ប៊ី​លាន​រៀល ប្រមាណ ៧,២៦%, អាករ​ពិសេស​ចំនួន ៧៧,១០​ប៊ី​លាន​រៀល​ធៀប​នឹង​ខែមករា ឆ្នាំ​២០២០ កើនឡើង ៤,០៤ ប៊ី​លាន​រៀល ប្រមាណ​៥,៥៣%, និង​ពន្ធលើប្រាក់បៀវត្ស​ចំនួន ៩១,៣១​ប៊ី​លាន​រៀល ធៀប​នឹង​ខែមករា ឆ្នាំ​២០២០ កើនឡើង ៨,៣៥ ប៊ី​លាន​រៀល ប្រមាណ​១០,០៧%៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×