Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលក់​ផ្ទះ​បែប​ឯកជន​បាន​កើនឡើង ៣២​ភាគរយ ក្នុង​ខែមករា​

​ក្រុមអ្នកវិភាគ​បាន​និយាយថា​ការលក់​លំនៅឋាន​ឯកជន​បាន​កើនឡើង​ប្រហែល ៣២ ភាគរយ​កាលពី​ខែ​មុន ដោយសារ​ការប្រញាប់​ប្រញាល់​របស់​អ្នកទិញ មុន​និង​ការទប់ស្កាត់​អចលនទ្រព្យ​ដែល​អាច​កើតមាន​។ យោងតាម​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង (URA)​របស់​សឹង្ហ​បុរី កាលពី​ថ្ងៃ​ច័ន្ទ (១៥ កុម្ភៈ​) ផ្ទះ​ឯកជន​សរុប​ចំនួន ១.៦០៩​ល្វែង ត្រូវបាន​លក់​នៅក្នុង​ខែមករា បើ​ធៀប​នឹង ១.២១៧ ខ្នង កាលពី​មួយខែ​មុននេះ​។​

​អគារ​លំនៅឋាន​ឯកជន​សរុប​ចំនួន ២,៦០០​ខ្នង ត្រូវបាន ដាក់​ឲ្យ ដំណើរការ​កាលពី​ខែមករា​។ តំបន់​នៅសល់​នៃ​តំបន់​កណ្តាល (RCR) បាន​នាំមុខគេ​ចំពោះ​ការលក់​ផ្ទះ​ថ្មី ដោយ​លក់បាន ១.១០៨ ខ្នង ខណៈដែល​តំបន់​ស្នូល​កណ្តាល (CCR) និង​តំបន់​ក្រៅ​តំបន់​កណ្តាល (OCR) បាន​លក់ ៨៣ និង ៤១៨ ខ្នង​។​

​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ការលក់​ផ្ទះ​ថ្មី​នៅក្នុង​ខែមករា​បាន​កើនឡើង ១៥៩.៥ ភាគរយ​ពី​ចំនួន ៦២០​ខ្នង​ក្នុង​ខែ​តែមួយ​កាលពី​ឆ្នាំមុន​។​
​លោកស្រី គ្រីស្ទី​ន​ស៊ុន ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន OrangeTee បាន​និយាយថា​តួលេខ​នេះ​គឺជា​ការលក់​ខ្លាំង​បំផុត​នៅ​ខែមករា​ចាប់តាំងពី​ឆ្នាំ ២០១៣ នៅពេលដែល​ចំនួន ២.០២៨ ល្វែង​ត្រូវបាន​ជួញដូរ​។ អ្នកស្រី​បាន​សន្មត​ថា​ការទិញ​ប្រញាប់​នេះ​ដោយសារ​ការ​រំពឹងថា​នឹងមាន​វិធានការ​ត្រជាក់​កើតឡើង​។​
​លោកស្រី ស៊ុន​បាន​និយាយថា​“ ទោះបីជា​វិធានការ​ត្រជាក់​មិនត្រូវ​បាន​អនុវត្ត​ក៏ដោយ អ្នកទិញ​នៅតែ​អាច​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ​ជាង​មុន​ក្នុង​ការចាក់​បញ្ចូល​ទឹកប្រាក់​ក្នុងពេល​ឆាប់ៗ​នេះ នៅពេលដែល​តម្លៃ​ផ្ទះ​ទំនងជា​នឹង​កើនឡើង​បន្ថែមទៀត​ចាប់តាំងពី​សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​នៅ​ឆ្នាំនេះ​” ។​

​លោក Ismail Gafoor នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Propnex មានប្រសាសន៍ថា​“ វា​ជាការ​សំខាន់​ដែល​ត្រូវ​កត់សម្គាល់ថា ទោះបី​មានការ​កើនឡើង​នៃ​ការលក់​ផ្ទះ​ឯកជន​ថ្មី​នៅក្នុង​ខែមករា​ក៏ដោយ នេះ​មិនមែនជា​ការឆ្លុះបញ្ចាំង​ពី​តម្រូវ​ការកើនឡើង​នោះទេ​។​
​លោក Ismail បាន​ប្រៀបធៀប​ការទិញ​ទំនិញ​ទៅនឹង​ខែកក្កដា​ឆ្នាំ ២០១៨ នៅពេលដែល​ការប្រញាប់​ប្រញាល់​ស្រដៀង​គ្នា​នឹង​វិធានការណ៍​ត្រជាក់​នៃ​អចលនទ្រព្យ​បានឃើញ​មានផ្ទះ​ថ្មី​ឯកជន​សរុប​ចំនួន ១.៧២៤ ត្រូវបាន​ជួញដូរ​។​

​លោក​បាន​មានប្រសាសន៍ថា​“ អ្វីដែល​យើង​បាន​សង្កេតឃើញ​គឺ​ទីតាំង ផលិតផល​ទាក់ទាញ​និង​តម្លៃ​ត្រឹមត្រូវ​គឺជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​អត្រា​យក​ល្អ​។ យើង​ជឿជាក់ថា​អ្នកទិញ​ភាគច្រើន ចេះ​វែកញែក​ហើយ​ចូល​ទីផ្សារ​ដើម្បី​ទិញ​អចលនទ្រព្យ​បន្ទាប់ពី​ពួកគេ​បាន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​នូវ​ជម្រើស​និង​ហិរញ្ញវត្ថុ​របស់​ពួកគេ​” ៕

ប្រភព​៖ CNA​

រក្សាសិទ្ធិដោយ៖CEN

×