គិតមកត្រឹមថ្ងៃចន្ទនេះ ផ្សារមូលបត្របិទក្នុងទំហំ ១,៤ប៊ីលានរៀល បានបំបែកកំណត់ត្រាក្លាយជាទំហំខ្ពស់បំផុតដែលពុំធ្លាប់មានក្នុងឆ្នាំ២០២១។
ការកើតមានឡើងនៃទំហំយ៉ាងធំសម្បើមនេះ គឺបណ្តាលមកពីភាគហ៊ុនអេស៊ីលីដា (ABC) ដែលមានចំណែកដល់ទៅប្រមាណ៨៥ភាគរយ ទោះបីជាភាគហ៊ុននេះមានថ្លៃធ្លាក់ចុះមកត្រឹម ១៦.៩២០រៀលក្តី។
ភាគហ៊ុនបួនផ្សេងទៀត រួមមាន ហ្គ្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) មានកំណើន៧០រៀល ១០០រៀល ៦០រៀល និង៥០រៀល រហូតដល់ ៣.៤០០រៀល ១២.០០០រៀល ១៣.៦២០រៀល និង២.៩៨០រៀល។
ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះ ៤០រៀល និង៣០រៀល រៀងគ្នា មកត្រឹម៦.០៤០រៀល និង១.៥១០រៀល។ ត្រឹមពេលផ្សារបិទថ្ងៃចន្ទ
សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះ០,២៧ភាគរយ មកត្រឹម៦៤២,១១ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN