Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង បើកសវនាការ​កាត់ទោស​ជនជាប់ចោទ​១៥​នាក់ បទ​ញុះញង់​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​

​ភ្នំពេញ ៖ ជនជាប់ចោទ​ចំនួន​១៥​នាក់​ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង «​ក្រុមយុវជន​ខ្មែរ​ថាវរៈ » ក្នុងនោះ​មាន​ជាប់ចោទ​ចំនួន​១០​នាក់​កំពុង​ជាប់ឃុំ និង​ចំនួន​៥​នាក់​ទៀត​នៅក្រៅ​ឃុំ ដែល​ពាក់ព័ន្ធ​និង​បទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​២៨.​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ។​

​ជនជាប់ចោទ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ ក្នុង​សំណុំរឿង​បទ​ញុះញង់​តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងពេល​បើកសវនាកា​រ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ តុលាការ​បញ្ជាក់ថា​ជន​ជាប់ចោទ​ចំនួន​១៥​នាក់ ក្នុងនោះ​ម​សន​ចំនួន​១០​នាក់​កំពុង​ជាប់ឃុំ​ឃាំង​នៅ​ពន្ធនាគារ និង​ជនជាប់ចោទ​ចំនួន​៥​នាក់​ទៀត​កំពុងស្ថិត​នៅក្រៅ​ឃុំ​។​

​តាម​តុលាការ​បញ្ជាក់ថា ជនជាប់ចោទ​រួមមាន​គឺ​១.​ឈ្មោះ កើត សា​រ៉ា​យ អាយុ​២៨​ឆ្នាំ ជា​អតីត​សង្ឃ ២.​ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ វុទ្ធី អាយុ​៤១​ឆ្នាំ ៣.​ឈ្មោះ មាន ព្រហ្ម​មុនី អាយុ​៣៤​ឆ្នាំ ៤.​ឈ្មោះ មួង សុភ​ក្ត្រ័ អាយុ​២៥​ឆ្នាំ ៥.​ឈ្មោះ ឈួ ផេង អាយុ ៤៤​ឆ្នាំ ៦.​ឈ្មោះ ហ៊ុន វណ្ណៈ អាយុ​៣៤​ឆ្នាំ ៧.​ឈ្មោះ គង់ សំអាន អាយុ​៦៨​ឆ្នាំ ៨.​ឈ្មោះ ឡា ថា​វី អាយុ​២៨​ឆ្នាំ ៩.​ឈ្មោះ ឈឿន ដា​រាវី ភេទ​ស្រី ១០.​ឈ្មោះ អេង ម៉ា​ឡែ ភេទ​ស្រី នៅក្នុង​ឃុំ ចំណែក​១១.​ឈ្មោះ សេង ម៉េង​ប៊ុន​រ៉ុង ១២.​ឈ្មោះ ហូរ វ៉ាន់ ១៣.​ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ១៤.​ឈ្មោះ គង់ សភា ១៥.​ឈ្មោះ ហុង លីម ហៅ ហុង មុយ​លីម អ្នក​ទាំង​៥​នាក់​នេះ​នៅក្រៅ​ឃុំ ។​

​ដោយសារ​អស់ម៉ោង​រដ្ឋបាល​ចៅក្រម​បាន​លើក​ពេល ទៅ​បន្ត​សវនាការ​នៅ​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១​ខាងមុខនេះ​ទៀត បន្ទាប់ពី​បាន​ដំណើរការបាន​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​នេះ ។ ក្នុង​អង្គ​សវនាការ​ដោយបាន​សាកសួរ ទៅលើ​ជនជាប់ចោទ​បាន​ចំនួន​៤​នាក់ ដោយសារ​អស់ម៉ោង​រដ្ឋបាល លោក​ចៅក្រម​សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំរឿង​ខាងលើនេះ​សិន ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×