ព្រះសីហនុ៖ ក្នុងជំនួបជាមួយលោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន ជួយរកដៃគូរជម្រុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះថាការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវ ផ្លូវដែក បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។
នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយា ល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូល ជួបសម្តែងការគួសមជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការសាធារណ: និងកិច្ចសហប្រតិ បត្តិការអន្តរជាតិ ។
លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានទទួលស្វាគមន៍ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងជំរាបជូនពីសក្តានុពលរបស់ខេត្ត មានចំងាយពីរាជធានីភ្នំពេញ ២៣០គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤) មាន ២ក្រុង និង ៣ស្រុក ២៩ឃុំសង្កាត់ និង ១១១ភូមិ មានប្រជា ជន ៣០ម៉ឺននាក់ មានកោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូ ម៉ែត្រ ប្រជាពលរដ្ឋប្រកបរបរនេសាទ ខេត្តស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជា ខេត្តព្រះសីហនុស្ថិតនៅក្នុងចំណោមប៉ូល៣ នៃព្រះរាជាណាចក្រកម្ពុជា មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។
លោកអភិបាលខេត្តបន្តថា ខេត្តសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគ រយនៃទំនិញនៅទូទាំងប្រទេស រួមចំ ណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋា ភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅតំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត ផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ ។ រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែតំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក ១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ជាឱកាសដល់អ្នកវិនិ យោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។
លោកសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន ជួយរកដៃគូរជម្រុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេស ចិនឈរលំដាប់លេខ១ ម្យ៉ាងការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែក ក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។
លោកអភិបាលខេត្តស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិនជួយជម្រុញពន្លឿន ម៉ាស៊ីនវិភាគរកមេ រោគ Covid-១៩ មកខេត្តព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរ ពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្ត ។ សព្វថ្ងៃយើងយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានីភ័យច្រើន និងខាតពេលវេលា ។ ជួយជម្រុញទី ក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួលជួយបណ្តុះ បណ្តាលធនធានមនុស្សក្នុងការធ្វើផែនការ បានទៅសិក្សានៅទីក្រុង សិនជិន ។ ជួយជម្រុញសិក្សាអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះ សីហនុ ។ រដ្ឋាភិ បាលចិនបន្តគាំទ្រជួយសាងសង់មន្ទីរ ពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។
លោក ជាំង វ៉ៃ JIANG WEI ប្រ ធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែង អំណរគុណរដ្ឋបាលខេត្តព្រះសីហនុ លោកបានមកចូលឆ្នាំចិននៅខេត្តព្រះ សីហនុ ហើយក៏បានជួបឯកឧត្តមអភិ បាលខេត្ត ហើយថ្ងៃនេះមានសេចក្តីរីក រាយដែលយើងបានធ្វើកិច្ចការធំជាមួយអភិបាលខេត្តនាពេលនេះ។ ខេត្តព្រះសី ហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន និងបន្តកិច្ចសហការឱ្យទទួលបានជោគ ជ័យ ។
លោកឃើញខេត្តព្រះសីហនុមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេល វេលាដ៍លំបាកដោយសាជំងឺកូវីដ -១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពជា ។
ក្នុងឱកាសនោះ លោកបានបន្តថា ប្រទេសចិនគាំទ្រពេញទំហឹងខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការជួយជម្រុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ- ១៩ ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជម្រុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសារចិននៅខេត្តព្រះ សីហនុផងដែរ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ