Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​ស​RX.៣០០ បុក​ពីក្រោយ​រថយន្ត​ឡិច​ស៊ី​RX.៤០០h កំពុង​បត់​រួច​ជ្រុល បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បាក់​១​កង់​

​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​RX.៣០០​មួយគ្រឿង​បាន​បើក​បោះពួយ ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ បុក​ពីក្រោយ​រថយន្ត​ឡិច​ស៊ី​RX.៤០០h មួយ​គ្រឿ ង ដែល​កំពុងតែ​បត់​ត្រឡប់ក្រោយ រួច​ក៏បាន​ជ្រុល ទៅបុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​ខ្ទេច​ចេញ​១​កង់​និង​ជាប់​ទៅមុខ​លែងរួច ។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​បេតុង​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AK 3654 បើក​ដោយ​ឈ្មោះ​ធៀង សិរី​បុត្រ​អាយុ​២៩​ឆ្នាំ​មុខរបរ​វិស្វករ​ស្នាក់នៅ​ភូមិ​៤​សង្កាត់​អូរឫស្សី​ទី​៤​ខណ្ឌ ៧​មករា​រាជធានី​ភ្នំពេញ​។​

​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​លុច​ស៊ី​ស​RX 400h ស្លាក​លេខ​ភ្នំពេញ 2BC 7560 បើកបរ​ដោយ​ឈ្មោះ​រ៉ុង មករា អាយុ ៣៥​ឆ្នាំ​មុខរបរ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​នៅ​ភូមិ​ព្រែ​កតា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX.៣០០​ពណ៌​ស​មួយគ្រឿង បានធ្វើ​ដំណើរ តាមផ្លូវ​លេខ ៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន ។ នៅពេល មកដល់​ចំណុច កើតហេតុ​ក៏បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX.៤០០h​ពណ៌​ស ដែល​ធ្វើដំណើរ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ បត់​ត្រឡប់ក្រោយ​វិញ ។​

​តាម​សាក្សី បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់​រថយន្ត ម៉ាក​ឡិច​ស៊ី RX.៣០០ ក៏បាន​ជ្រុល​ចង្កូត​ទៅ​ឆ្វេង​ដៃ បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​មួយ​កង់​ខ្ទេ​ត​ចេញ ហើយ​រថយន្តបុក​ជាប់​នឹង​របាំង​ថ្ម​មួយ​កង់​ទៀត​បណ្តាល​ឲ្យ​ខ្ទេច​មុខ បែក​កង់​បាក់​យ៉ាន់​ទៅបុក​លែងរួច​។​

​គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ឡើយ ។​បន្ទាប់ពី​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន ក៏បាន​ទាក់​ទង់​ទៅ​នគរបាល​ចរាចរណ៍ ចុះទៅ​ស្ទួ​ច​បញ្ជូន ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​សងការ​ខូច​ខូច​ទ្រព្យសម្បត្តិ​សាធារណៈ ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×