ភ្នំពេញ ៖ អនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយស សូមជម្រាបជូនវិនិយោគិន ធុរជន និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន។ អនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រា អាករពិសេសលើមុខទំនិញមួយចំនួន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយស សូមជម្រាបជូនវិនិយោគិន ធុរជន និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញ រថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ។
អាស្រ័យហេតុនេះ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ ការនាំចូលរថយន្តគ្រួសារ , រថយន្តដឹកទំនិញ មួយចំនួន និងរថយន្តដឹកអ្នកដំណើរប្រភេទប្រើអគ្គិសនីសុទ្ធ ដូចមានចែងក្នុងអនុក្រឹត្យខាងលើ នឹងត្រូវជាប់កាតព្វកិច្ច ពន្ធអាករកែសម្រួលថ្មី ដោយគិតតាមកាលបរិច្ឆេទនៃការ ចុះបញ្ជីកាប្រតិវេទន៍គយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ