Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ ចុះ​អនុវត្ត​ដីកា ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

​បាត់ដំបង ៖ ដោយបាន​ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹ​ន​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​០០​នាទី ត្រង់ចំណុច​រង្វង់​មូល​លោកតា​ដំបងគ្រញូង ស្ថិតក្នុង​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​-​ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ រំលោភ​លើ​ទំនុកចិត្ត ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ កង សុធន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៦៦ ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តកណ្ដាល​លេខ ០៧៥ ដកប​ចខ របស់​ចៅក្រម​ជំនុំជម្រះ ប្លុង វិសាល ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​កំឡុង​ឆ្នាំ​២០២០​។​

​សម្ភារ​ដកហូត​រួមមាន ៖ ១. ទូរ​សព្ទ​ដៃ​ម៉ាក Samsung Galaxy S10+ ពណ៌​ខ្មៅ​ចំនួន​០១ គ្រឿង​, ២. ទូរ​សព្ទ​ដៃ​ម៉ាក Nokia អ៊ិន​ចុច​ពិល ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​, ៣. លុយ​ខ្មែរ​ចំនួន ១៦០,០០០​រៀល (​ដប់​ប្រាំមួយ​ម៉ឺន​រៀល​), ៤. កាបូប​លុយ​ពណ៌​ខ្មៅ ចំនួន​០១, ៥. ខោអាវ ០១​កំ​ប្លេ​រ​។​

​ក្រោយ​អនុវត្ត​រួច សមត្ថកិច្ច​ជំនាញ​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×