ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់មានផ្ទៃពោះ៤ខែ ខឹងប្តីមិនយល់ចិត្ត រួចប្រុងដោះដៃចោលនាង ក៏តួចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែមិនបានសម្រេចត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយទាន់ពេល យកចុះមកខាងក្រោមវិញ។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃអង្គារ៍ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុឃើញគាត់បានឃើញនារីជនរងគ្រោះបានជិះកង់បីពីម្តុំខាងព្រែកលៀប រួចក៏ជិះកាត់តាមលើស្ពានថ្មីជ្រោយចង្វា ខណៈមកដល់លើស្ពានប្រុងនឹងលោត តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋរួមដំណើរជួយទាន់ពេលបានដឹកនាងយកទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីធ្វើការសួរនាំរួចក៏នាងសុំសមត្ថកិច្ចថា មកផ្ទះវិញដឹងអីស្រាប់តែជិះកង់បីមកលោតទឹកជាលើកទី២ នៅមុខព្រះអង្គដងកើម្តងទៀត តែមិនសម្រេចដដែលត្រូវបានប្រជាពលរដ្ឋជួយស្រង់មកលើគោកវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់រួចក៏ជូនទៅដល់ផ្ទះតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ សាមេត