Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​ខឿន​ផ្លូវ បណ្តាល​ឲ្យ​បោក​ក្បាល​និង​បង្គោល​ភ្លើង​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ ប្រុស​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​បន្ទាប់ពី ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ បណ្ដាល​អូស​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ខ្ទាត​ទៅ​បោក​នឹង​បង្គោល​ភ្លើង​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាលពីរ​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃ​ពុធ​ទី​១៧​ខែ​កម្ភៈ​ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ចំណុច​ទល់មុខ​កង​អាវុតហត្ថ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​គុយ វាសនា អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​ផ្លូវលំ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាព​រដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្គុ​ប​ពី ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​1-IL 8257 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន មកដល់​ចំណុចកើតហេតុ​ដោយ​ស្ថានភាព​ផ្លូវ​កោង​ផង​នោះ បាន​ជ្រុល​ចង្កូត​ទៅបុក​ខឿន​ផ្លូវ​ពេញទំហឹង​ផ្លោង​ទៅ​បោក​និង​បង្គោល​ភ្លើង បណ្ដាល​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​រួច​បាន​ទាក់ទង​បន្តទៅ​ជំនាញ​ខណ្ឌ ចុះមក​វាស់វែង​និង​ធ្វើ​កំណត់​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ចំណែក​ម៉ូតូ​រងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​និង​ប្រគល់ជូន​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×