Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំណត់​យក​ថ្ងៃទី​២​ខែមីនា ប្រកាស​ទោស​កូនប្រុស​មាន​ជំងឺសរសៃប្រសាទ ចាប់​អាករ ម្តាយ​

​ភ្នំពេញៈ ការកំណត់​យក​ថ្ងៃទី​២​ខែកុម្ភៈ​២០២១ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កុល កំពូល ជា​ប្រធាន​ក្រុម ប្រឹក្សា​និង លោក សំ​ម ឫទ្ធី​វាសនា ជា​តំណាង​អយ្យការ កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១ ម្សិលមិញ​នេះ បានសម្រេច​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង ឃាតកម្ម ដោយ​អំពើ​ឃោរឃៅ ដោយ​កូនប្រុស​មាន​ជំងឺសរសៃប្រសាទ ចាប់​អាករ ម្តាយ​ដាច់​ពី​ស្មារ​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តុលាការ​បញ្ជាក់ថា ជនជាប់ចោទ​ឈ្មោះ អ៊ា​ម សំណាង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ បុគ្គលិក រោងចក្រ តំឡើង​ម៉ូតូ​ហុងដា​ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង ស្នាក់នៅ​ចំណុចកើតហេតុ​ជាមួយ​ម្តាយ មាន​ជំងឺសរសៃប្រសាទ មាន​ប័ណ្ណ​បើក​ថ្នាំ​ជាប្រចាំ​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មាន​ទីកន្លែង​កំណើត ស្រុក កោះ ប៉ែ​នខ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​នៅក្នុង​សាល​សវនាការ​កាលពី​ម្សិលមិញ (​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១) ដែល​ជន​ជាប់ ចោទ គឺមាន​ការនិយាយស្តី ខ្សែ ហើយ​បើតាម​មន្ត្រី​ពន្ធនាគារ​បញ្ជាក់ គឺ​ជនជាប់ចោទ​ត្រូវបាន​ក្រុមគ្រូពេទ្យ នៅ​ពន្ធនាគារ​បាន​បើក​ថ្នាំង​ស​សៃ​ប្រសាទ​ឲ្យ​ជាប្រចាំ​។​
​ក្រោយពី​ធ្វើការ​សាកសួរ​ដេញដោល​ទៅលើ​ជនជាប់ចោទ រួចរាល់​និង​តំណាង អយ្យ​ការធ្វើ​សេចក្តីសន្និដ្ឋាន​រួច​លោក​ចៅក្រម​សម្រេច​កំណត់​យក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​ធ្វើការ​ប្រកាស​សាលក្រម​។​
​ជនរងគ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវបាន កូនប្រុស​ចាប់​អា​រក ដាច់ចេញពី​ស្មារ ស្លាប់​ក្នុង​បន្ទប់​ជួល រួច​រត់​គេចខ្លួនបាត់ កាលពី​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ​២០២០ ដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែសីហា ២០២០ ទើប​មាន​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ស្លាប់​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០២ ជាន់​ទី​២ ស្ថិតក្នុង​បុរី​សឡា ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយមក​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ជា​កូនបង្កើត​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៩ ដោយមាន​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​ដើរ​ស្រាត នៅក្រោយ​មន្ទីរ ពេទ្យ​សែន​សុខ IU ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​មើល ទើប​ដឹងថា​ជា​ជនដៃដល់ ពិតប្រាកដ ក៏​ឃាត់ខ្លួន យកមក​សាកសួរ​នៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×