Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​បន្ត​ធ្លាក់ចុះ​ក្នុង​ថ្ងៃ​អង្គារ​នេះ​

​ភ្នំពេញ ៖ គិត​ត្រឹម​ពេល​ផ្សារ​បិទ ស​ន្ទ​ស្សន៍ ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ថយ​ចុះមក​ត្រឹម ៦៤០,៦៣ ពិន្ទុ​។ ការធ្លាក់ចុះ​០,២៣​ភាគរយ នេះ​បណ្តាលមកពី ភាគហ៊ុន​បី ហ្គ្រេ​ន​ធ្វី​ន (GTI) ធនាគារ​អេស៊ីលីដា (ABC) និង​ផេស​ថិ​ក​(PEPC) បាន​ថយ​ចុះមក​ត្រឹម ៣.៣០០​រៀល ១៦.៨៨០​រៀល និង​២.៩០០​រៀល​រៀង​គ្នា​។​

​ផ្ទុយទៅវិញ ភាគហ៊ុន​ពីរ​ប៉ុណ្ណោះ​ដែល​រួមមាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) មាន​កំណើន​ដល់ ៦.០៨០​រៀល និង​១.៥៣០​រៀល​។ ភាគហ៊ុន​នៅសល់​បាន​រក្សា​ថ្លៃ​ដដែល ដូចនឹង​ថ្លៃ​បិទ​ពី​ម្សិលមិញ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ចំនួន ២៤២,១២​លាន រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×