Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ស្រី​មិន​ទៅ​ដេក​ជាមួយ ! ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​ប្រើ​ហិង្សា និង​គំរាម​បាញ់សម្លាប់​ស្ត្រី​ម្នាក់​

​ភ្នំពេញ ៖ អាង​ខ្លួន​ជាម​ន្ត្រី​ជា​នាយករង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ក្នុង​ហាង​ផឹកស៊ី និង​គំរាម​បាញ់សម្លាប់​ថែមទៀត​។ ការផ្ទុះ​ហិង្សា​នេះ បាន​កើតឡើង​ដោយសារ​ខឹង​ស្រីៗ​នៅក្នុង​ហាង ជំនោរ​មករា មិន​ព្រមទៅ​ដេក​ជាមួយ​ខ្លួន​។ ជនបង្ក​ឈ្មោះ ហាក់ លី ហៅ ពៅ​។ ករណីនេះ​កើតហេតុ​នៅ​នៅក្នុង​ហាង ជំនោរ​មករា ស្ថិត​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​បើតាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ភាគី​ខាង​មន្ត្រីប៉ូលិស​បាន​រត់ការ​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង និង​មាន​ការជួយ​សម្របសម្រួល​ពី​មន្ត្រី​មួយចំនួន​ផងដែរ​នៅក្នុង​ខេត្តព្រៃវែង​។​

​ចំណែក​កូន​ស្ត្រី​រងគ្រោះ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយ​រក​យុ​ត្តុ​ធម៌​។
​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​កូន​ស្ត្រី​រងគ្រោះ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុ​ត្តុ​ធម៌​។​
“​ខ្ញុំបាទ ម៉េង ឆាន​ន់ គោរព​ជូន សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏​ខ្ពង់ខ្ពស់​។ បាន​មាន​ករណី​អំពើ​ហឹ​ង្សា នៅ​ថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង ១២​និង​៥០ យប់ ឈានចូល​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើត​ឡើង​នៅ ភូមិ កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។

​មាន​អំពើ​ហឹ​ង្សា​មកលើ​ម្តាយ​របស់​ខ្ញុំបាទ ឈ្មោះ ឡោ សា​រុំ អ្នកបង្ក​ហឹ​ង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុង​ហ្វេ​ស បុក ហាក់ លី​មាន​ស្រុកកំណើត​នៅ​ភូមិ កំពង់​ឬ​ស្សី ស្រុក​ពោ​រៀង ខេត្ត ព្រៃវែង​។ មាន​គ្នា 5 នាក់ តែ​បង្ក​ហឹ​ង្សា​តែមួយ​នាក់​ទេ ឈ្មោះ ហាក់ លី ហៅ ពៅ ។ បាន​វៃ ម្តាយ​របស់ខ្ញុំ ហើយ​អួតថា​ខ្លួន​ជា​ប៉ូលិស​ក្រសួងមហាផ្ទៃ​។ ហើយ​បាន​បើ​ទ្វា​ឡាន​ដក​កាំភ្លើង​មក​គំរាម​រក​បាញ់​ម្តាយ​របស់ខ្ញុំ មូលហេតុ​ដោយសារ​ខឹង​ស្រីៗ​នៅក្នុង​ហាង ជំនោរ​មករា មិន​ព្រមទៅ​ដេក​ជាមួយ​។ សូម​គោរព​ជូន​សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏​ខ្ពង់ខ្ពស់​ជួយ​រក​យុត្តិធម៌​ដល់​រូប​ម្តាយ​ខ្ញុំបាទ​”​។​
​ចំពោះ​ករណីនេះ អ្នក​លេខ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​នោះ ដែល​អាង​អំណាច​ដើរ​គំ​រា​ហ​កំហែង​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​។

​ចំណែក​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ​ថា ចំពោះ​ករណី​ខាងលើនេះ ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ជាមួយ​ខាង​បុគ្គលិក កំពុងតែធ្វើការ​ស្រាវជ្រាវ​ករណីនេះ ឲ្យ​បាន​ច្បាស់ និង​កំពុងតែ​អនុវត្តតាម​នីតិវិធី​ជាក់ស្តែង​។​
​រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​

​មជ្ឈដ្ឋាន​ទូទៅ​ក​កំពុងតែ​រង់ចាំ​មើលថា តើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ចាត់វិធានការ​បែបណា​ចំពោះ​មន្ត្រីប៉ូលិស​រូបនោះ​?៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​


×