ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមP9ដ៏ធំមួយកន្លែង កំពុងសប្បាយកើបលុយយ៉ាងគគ្រឹកគគ្រេង និងបើកលេងយ៉ាងរលូនជាយូរឆ្នាំមកហើយ នៅតាមបណ្ដោយផ្លូវទៅជ្រោះបាត់ស្នេហ៍ ជាប់ផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរូបណាចុះបង្ក្រាបឡើយ ដែលផ្ទុយពីប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមទាំងលោកហ៊ា ថារ៉េត អធិការនគរបាលខណ្ឌ មានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើមួយនេះ ខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូន ដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ។
ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកត់ឆ្នោតខាងលើ សង្ឃឹមថា លោកអភិបាលខណ្ឌ និងមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាម ដុះស្លែខាងលើមួយនេះផង ខណៈកន្លងមកលោកអភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងជាច្រើនកន្លែងរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕ រក្សាសិទ្ធិដោយ៖សារឿន