Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ចេញពី​គុក ម្ចាស់​ឃ្លាំង​បង់​រំលស់​រថយន្ត​សេង​សុ​ភ័​ក្រ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ញាត់​គុក​ទៀត តាម​ដីកា​របស់​តុលាការ ករណី​ឆបោក​ដូច​ករណី​លើក​មុន​

​ភ្នំពេញ លោក សេង សុ​ភ័​ក្រ ម្ចាស់​ឃ្លាំង​រថយន្ត​បង់​រំលស់​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើបតែ​ចេញពី​ពន្ធនាគារ​ថ្មីៗ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​សាជាថ្មី​ម្តងទៀត តាម​ដីកា​របស់​តុលាការ ករណី​ឆបោក​ទិញ​លក់​រថយន្ត​ចំនួន​២​គ្រឿង ក្នុងតម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​។ ម្ចាស់​ឃ្លាំង​រថយន្ត​បង់​រំលស់​រូបនោះ ធ្លាប់​ជាប់ពន្ធនាគារ​អស់​មួយរយៈ​១​ឆ្នាំ ពីបទ​ឆបោក​ទិញ​លក់​រថយន្ត​បង់​រំលស់ ឲ្យ​ទៅ​អតិថិជន​ជាច្រើន​នាក់​។

​ការឃាត់ខ្លួន​លោក​សេង សុ​ភ័​ក្រ យោងតាម​ពាក្យបណ្តឹង​របស់​បុរស​ម្នាក់​មានឈ្មោះ​ក្រើន គ្រឿន អា​យុក​៤១​ឆ្នាំ ទី​លំ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​បាន​ប្ដឹងទៅ​តុលាការ ពាក់​ព​ន្ធ័​ករណី​ឆបោក​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ 627​ផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ កាលពី​វេលា​ថ្ងៃទី ៥ ខែធ្នូ​ឆ្នាំ​២០១៨ ។ កាល​ឃាត់ខ្លួន​សារជាថ្មី​នេះ​ប្រព្រឹត្ត​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ទីតាំង​ស្ថិតនៅក្នុង ខេត្តសៀមរាប​ខណៈពេល​ដែល​លោក​សេង​សុ​ភ័​ក្រ បានគេច​វេស​ពី​ដីកា​កោះហៅ​របស់​តុលាការក្រុង​ភ្នំពេញ ទៅសម្ងំ​លាក់ខ្លួន​នៅ​ខេត្តសៀមរាប ហើយ​មានការ​គេចវេស​បន្ថែមទៀត ពី​ការអនុវត្ត​សាលក្រម​តុលាការ​សំណុំរឿង​ចាស់​សំណង​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​លោក ក្រើន គ្រឿន ដែលជា​ម្ចាស់​សំណុំរឿង​ដើមបណ្តឹង បាន​រៀបរាប់ថា កន្លង​គាត់​បានមក​ទិញ​បង់​រំលស់ រថយន្ត​២​គ្រឿង​ម៉ាក lexus rx 300 និង​រថយន្ត​ម៉ាក​ធុន​ត្រា នៅ​ហាង​ទិញ​និង​បង់​រំ​លោះ​សេរី​សុ​ភ័​ក្រ​ក្នុងតម្លៃ​សរុប​ទាំងពីរ​គ្រឿង​៣៨៥០០​ដុល្លារ ក្នុងនោះ​បងប្រុស​បាន​បង់​ដំបូង​ទាំងពី​គ្រឿង​ទៅ​ឲ្យ​លោក​សេង​សុ​ភ័​ក្រ​តម្លៃ​សរុប​២២០០០​ដុល្លារ ក្រោយមក​ក៏បាន​យក​រថយន្ត​ចេញពី​កា​ហ្គាស់ លោក​សេង សុ​ភ័​ក្រ​ដើម្បី​ទៅ​ប្រកបមុខរបរ​រកស៊ី​ហើយក៏​បាន​បង់ ប្រចាំខែ​ចំនួន​៣​ខែ​បន្ថែមទៀត​ឲ្យ​លោក​សេក​សុ​ភ័​ក្រ​១០០០​ដុល្លារ ក្រោយមក​ក៏មាន​បុគ្គល​ម្នាក់​មាន ឈ្មោះ អ៊ឹង ពៅ បាន​អះអាងថា រថយន្ត​ដែល​ឈ្មោះ​ក្រើន គ្រឿន ថា​ជា​រថយន្ត​របស់គាត់ ហើយក៏​បាន​ដក​រថយន្ត​ពី ឈ្មោះ​ក្រើន គ្រឿន​
​ពេលនោះ ឈ្មោះ​ក្រើន គ្រឿន ផ្ទុះ​រឿង​ដឹងថា​រថយន្ត​ដែល​គាត់​ទិញ​ត្រូវបាន​លោក​សេង សុ​ភ័​ក្រ​ឆបោក​
​ក្រោយមក​ឈ្មោះ​ក្រើន គ្រឿន ក៏​បានមក​តុលាការក្រុង ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅ​លោក​សេង សុ​ភ័​ក្រ​ដើម្បី​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​បន្ទាប់ពី​តុលាការ​បានចេញ​ដីកា​កោះហៅ​លោក សេង សុ​ភ័​ក្រ ជាច្រើន​ដង , លោក សេង សុ័​ភ្រ ព្យាយាម​គេចវេស​មិន​ព្រម​ចូលមក​ដោះស្រាយ​ទើប​ព្រឹក​ថ្ងែ​ទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ស្នងការ​ក្រុង សហការ​ជាមួយនឹង​សមត្ថកិច្ច​ខេត្តសៀមរាប និង​ជាមួយ​ជនរងគ្រោះ បាន​ចុះ​ឃាត់ខ្លួន លោក សេង សុ័​ភ្រ បាន​នៅត្រង់​ចំណុក​ក្នុង​ខេត្តសៀមរាប ហើយ​បាន​បញ្ជូន​ចុះមក​តុលាការ​ក្រុងភ្នំពេញ ដើម្បី​សួរនាំ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×