Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង បើក​ទៅបុក​របង​បង្គោល​ថ្ម​មុខ​ស្ថានទូត​បារាំង បណ្ដាល​ឲ្យ​បាក់​អស់​២​ដើម ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​

spot_img

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង​បើកប​រក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បង្គោលរបង​ថ្ម បណ្តាល​ឲ្យ​បាក់​អស់​២​ដើម ចំណែកឯ​រថយន្ត​វិញ​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៣ និង ២៤ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែកុម្ភៈ​ឆ្នាំ ២០២១ ចំណុច​មុខ​ស្ថានទូត​បារាំង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AR 2303 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​មិន​បង្អង់ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បង្គោលរបង​ថ្ម មុខ​ស្ថានទូត​បារាំង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​២​ដើម សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត និង​អ្នករួមដំណើរ​តាម​ដងផ្លូវ រង​ការខូចខាត​តែ​រថយន្ត​ស្ទើរ​ទាំងស្រុង និង​រង​ការខូចខាត​របង​ថ្ម​២​ដើម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ជំនាញ​ក្រុង​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×