Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍ ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ងើប​ឡើងវិញ​ក្នុង​ថ្ងៃ​ពុធ​

​ត្រឹម​ពេល​ផ្សារ​បិទ ស​ន្ទ​ស្សន៍ ផ​.​ម​.​ក​.​នៅ​ថ្ងៃ​ពុធ​នេះ បាន​ងើប​ឡើងវិញ​០,០១​ភាគរយ មកដល់ ៦៤០,៦៨ ពិន្ទុ​។​

​ក្នុងនោះ​មាន ភាគហ៊ុន​បី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) អេស៊ីលីដា (ABC) និង ផេស​ថិ​ក (PEPC) បាន​កើន​ឡើងដល់ ១.៥៤០​រៀល ១៦.៩០០​រៀល និង​២.៩៥០​រៀល រៀង​គ្នា​។​

​ផ្ទុយទៅវិញ ភាគហ៊ុន​ពីរ​ដែល​រួមមាន ភាគហ៊ុន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PPAP) និង កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​ថយ​ចុះមក​ត្រឹម ១១.៩៨០​រៀល និង​១៣.៤៨០​រៀល​។​

ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​រក្សា​ថ្លៃ​ដដែល ដូចនឹង​ថ្លៃ​បិទ​ពី​ម្សិលមិញ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៣៩,៧២​លាន រៀល​៕​ រក្សាសិទ្ធិដោយ ៖ CEN

×