នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់ និងគួរឲ្យហួសចិត្តខ្លាំងបំផុត ខណៈដែលរថយន្តតូចធំប្រមាណអាចជា ១០ គ្រឿង បានបុកបន្តកន្ទុយគ្នាយ៉ាងសាហាវ ស្ថិតនៅលើផ្លូវជាតិលេខ៤។
យោងតាមប្រភពបានឲ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ (ម្តុំហួសស្ពានទឹកសាប) វេលាម៉ោងជាង២រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
នេះបើតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា Sathya Sun បានដែលបានធ្វើដំណើរឆ្លងកាត់ហេតុការណ៍នេះ បានថតបង្ហោះវីដេអូស្តែងៗ ពីទិដ្ឋភាពរថយន្តតូចធំបុកបន្តកន្ទុយគ្នានេះ ដោយភ្ជាប់សារឲ្យអ្នកបើកបរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នថា៖ «ស្រៀវណាស់ ផ្លូវជាតិ លេខ4. ប្រុងប្រយ័ត្ន ទាំងអស់គ្នា»។
ចំពោះមូលហេតុនៃគ្រោះថ្នាក់បុកបន្តកន្ទុយនេះផងដែរ គេក៏ពុំបានដឹងច្បាស់នោះទេ។ ប៉ុន្តែ អ្នកខ្លះបានលើកឡើងថា នេះអាចមកពីដោយសារការបើកបរកៀកៗគ្នាពេក ហើយបើកលឿនៗ ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់បែបនេះតែម្តងទៅ។ រីឯអ្នកខ្លះទៀត ក៏បានស្តីបន្ទោសឲ្យបន្ថែមថា៖ «បុកបានល្អណាស់! នេះហើយបើកបរមិនគិតពីចន្លោះសុវត្តិភាព»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង