រីករាយជាមួយនឹងសៀវភៅប្រមាណ២០លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់៩០% នៅលើគេហទំព័រលក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១៖ ពិព័រណនិងលក់សៀវភៅ Big Bad Wolf ដែលមានដើមកំណើតពីប្រទេសម៉ាឡេស៊ីបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបន្តចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកអាននិងអតិថិជនពីជុំវិញប្រទេសកម្ពុជាតាមរយៈការដាក់ចេញនូវគេហទំព័រលក់សៀវភៅសម្រាប់ប្រទេសកម្ពុជា «bigbadwolfbooks.com/kh»។ នេះជាលើកទី២ហើយសម្រាប់ Big Bad Wolf ក្នុងការត្រលប់មកប្រទេសកម្ពុជា បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើការតាំងពិព័រណនិងលក់កាលពីឆ្នាំ២០២០ ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងបេសកកម្មក្នុងការបន្តពង្រឹងវប្បធម៌នៃការអានក្នុងប្រទេសកម្ពុជានិងផ្តល់ជូនសៀវភៅភាសាអង់គ្លេសក្នុងតម្លៃសមរម្យដែលអ្នករាល់គ្នាអាចជាវបាន។
មិត្តអ្នកអានដែលនិយមស្រឡាញ់សៀវភៅនិងការអាននឹងអាចរីករាយជាមួយនឹងសៀវភៅជាង ២០លានក្បាល និង ៤ម៉ឺនចំណងជើង ដែលនឹងត្រូវបញ្ចុះតម្លៃជូនយ៉ាងពិសេសចាប់ពី ៥០% ទៅ៩០% នៃតម្លៃដើម ហើយអាចកុម្ម៉ង់ទិញពីផ្ទះ ឬពីគ្រប់ទីកន្លែង។ ការលក់នឹងត្រូវឲ្យបើកដំណើរការរយៈពេល ៨ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ទៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១។
ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញឆ្នាំ២០២១នេះ គឺជាភាពជោគជ័យចុងក្រោយបង្អស់របស់ Big Bad Wolf ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេល ១២ឆ្នាំមកនេះ។ ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ គឺជាជំហានបន្ទាប់ ក្រោយពីការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី សហព័ន្ធអារ៉ាប់រួម ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលមានអ្នកបញ្ជាកុម្ម៉ង់ទិញសៀវភៅជាង៣លាននាក់។
លោកស្រី Jacqueline Ng ដែលជាស្ថាបនិកម្នាក់នៃ Big Bad Wolf Books បានឲ្យដឹងថា៖ «ពួកយើងតែងតែជឿជាក់ទៅលើការផ្តល់ជូនត្រលប់ទៅសង្គមវិញ ជាពិសេសសម្រាប់អ្នកដែលមានការខ្វះខាត តាមរយៈការផ្តល់ការគាំទ្រដល់ពួកគេជាមួយនឹងចំណេះដឹង ហើយអ្វីដែលកាន់តែសំខាន់ជានេះទៅទៀតនោះគឺ ពួកយើងគាំទ្រយ៉ាងមុតមាំថា «មនុស្សគ្រប់រូប» មានសិទិ្ធក្នុងការទទួលបានការអាននិងរៀន ដោយមិនខ្វល់ថាពួកគេមានកម្រិតជីវភាពបែបណានោះទេ។ តាមរយៈកិច្ចផ្តួចផ្តើម Red Readerhood របស់យើង Big Bad Wolf ទទួលបានបានសៀវភៅចំនួន ១៤៤៤៣ក្បាល ពីអតិថិជនរបស់យើងដែលបានទិញពី Big Bad Wolf ដើម្បីយកមកបរិច្ចាគ។ ហើយ Big Bad Wolf ខ្លួនឯងក៏បានបន្ថែមសៀវភៅចំនួន៥០០ក្បាលដែលធ្វើឲ្យសៀវភៅសរុបមានចំនួន ១៩៤៣ក្បាល ដែលត្រូវបានបរិច្ចាគទៅបណ្ណាល័យរបស់ក្រសួងអប់រំ យុវជននិងកីឡា»។
ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញដ៏ធំបំផុតលំដាប់ពិភពលោកពី Big Bad Wolf នេះនឹងនាំយកសៀវភៅប្រមាណ២០លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៩០%នៃតម្លៃដើម។ ជាមួយនឹងបទពិសោធន៍ទិញសៀវភៅដែលមានភាពងាយស្រួលនិងសាមញ្ញនេះ អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មីនិងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះ រួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃទៅគ្រប់ទីតាំងនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយការផ្តល់ជូនសៀវភៅជាច្រើនជម្រើស អ្នកអាននឹងអាចរីករាយជាមួយនឹងសៀវភៅដែលពួកគេចូលចិត្តអាន រួមមានសៀវភៅលក់ដាច់បំផុត ប្រលោមលោក ប្រឌិតបែបវិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោមលោកបែបក្រាហ្វិក ជំនួញ សៀវភៅអភិវឌ្ឍន៍ខ្លួនឯង ស្ថាបត្យកម្ម ចំអិនម្ហូប។ល។ បន្ថែមពីនេះទៅទៀត ធ្នើសៀវភៅអនឡាញនេះក៏នឹងធ្វើការទាក់ទាញអ្នកអានវ័យក្មេងជាមួយសៀវភៅចម្រុះរួមមានសៀវភៅរឿង សៀវភៅសកម្មភាព សៀវភៅរូបភាពក្រាស់ៗ សៀវភៅផាត់ពណ៌ សៀវភៅបង្កើនអន្តរកម្មរវាងកុមារជាដើម ហើយជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើននឹងមិនធ្វើឲ្យអណាព្យាបាល ឬឪពុកម្តាយខកចិត្តនោះទេ។
ផ្នែកផ្តល់យោបល់នៅលើគេហទំព័រនឹងជួយផ្គូផ្គងអ្នកអាននិងអ្នកមិនធ្លាប់អានជាមួយនឹងសៀវភៅទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
លោកស្រី Jacqueline Ng បាននិយាយថា៖ «ពួកយើងសង្ឃឹមថាថ្ងៃណាមួយ ពួកយើងនឹងអាចបន្តការរៀបចំកម្មវិធីតាំងពិព័រណរបស់យើងឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្នបានជម្រុញពួកយើងឲ្យខិតខំពង្រឹងខ្លួនឯងក្នុងការផ្តល់ជូននូវបទពិសោធន៍នៃការទិញសៀវភៅតាមប្រព័ន្ធអនឡាញដ៏ល្អបំផុត។ ហើយយើងក៏នឹងបន្តផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យបំផុតដែលអ្នករាល់គ្នាអាចទិញនិងអានបាន»។
លោកស្រីបានបន្តថា៖ «ជាមួយនឹងទម្រង់នៃការដាក់លក់ថ្មីនេះ វាជាឱកាសមួយដ៏ល្អសម្រាប់ពួកយើងក្នុងការផ្សព្វផ្សាយវាទៅកាន់មិត្តអ្នកអានបានកាន់តែច្រើនថែមទៀត បន្ទាប់ភាពជោគជ័យដែលយើងទទួលបានកាលពីឆ្នាំមុនក្នុងទីក្រុងភ្នំពេញ។ ពួកយើងចង់ឲ្យប្រជាជនកម្ពុជាមកពីគ្រប់ទិសទីនិងជាន់ថ្នាក់ មិនថាចាស់ឬក្មេង អាចទទួលបានបទពិសោធន៍ល្អៗ និងសប្បាយរីករាយពីការអាន ទទួលបានចំណេះដឹង ដើម្បីអាន ដើម្បីរៀន និងដើម្បីអភិវឌ្ឍខ្លួនឯង»។
លោក Andrew Yap ដែលជាស្ថាបនិកម្នាក់ទៀតនៃ Big Bad Wolf Books បានឲ្យដឹងថា៖ «ការលក់សៀវភៅនៅលើប្រព័ន្ធអនឡាញនេះពិតជាធ្វើបានល្អហើយលើសពីអ្វីដែលយើងបានរំពឹងទុក។ នៅចំពោះមុខស្ថានភាពប្រឈមនាពេលបច្ចុប្បន្នដែលយើងគ្រប់គ្នាកំពុងជួបប្រទះ ពួកយើងយល់ថាការលក់នៅលើប្រព័ន្ធអនឡាញនេះពិតជាដំណោះស្រាយដ៏ល្អបំផុត»។ នាពេលអនាគត យើងអាចរំពឹងបានថា ការលក់សៀវភៅរបស់យើងដែលនឹងធ្វើលើប្រព័ន្ធអនឡាញឬតាមការរៀបចំកម្មវិធីតាំងពិព័រនានានឹងអាចបំពេញគ្នាទៅវិញទៅមក ហើយបំពេញតម្រូវការអតិថិជនរបស់យើងបានកាន់តែប្រសើរថែមទៀត ដែលពួកគេអាចជ្រើសរើសជម្រើសណាមួយដែលសមស្របបំផុតសម្រាប់ពួកគេ»។
សម្រាប់អ្នកគាំទ្រការលក់របស់ Big Bad Wolf លើប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជាទាំងអស់ ពួកគេអាចធ្វើការតាមដានការផ្តល់ជូនពិសេសនានា ដែលនឹងត្រូវបានផ្សាយពាណិជ្ជកម្មលើ bigbadwolfbooks.com/kh និងតាមរយៈការចុះឈ្មោះជាសមាជិក។
ការផ្តល់ជូនដែលអតិថិជនអាចប្រើបាន៖
១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង)
ទទួលបាន១៥%បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច
២. Magical Deals
ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល
៣. White Star Kids – Classic Fairy Tales
ចំណាយត្រឹមតែសៀវភៅ១ក្បាល ដោយទទួលបានសៀវភៅ២ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)
៤. Scholastic Interesting Facts
ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)
៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ
៦. ការដឹកជញ្ជូនឥតគិតថ្លៃ
ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ
បណ្តាញសង្គម Big Bad Wolf ៖
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Official Hashtag: #BBWPhnomPenh2021
អំពី BIG BAD WOLF៖
ក្រោមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បានបង្កើតហាងលក់សៀវភៅ Big Bad Wolf ក្នុងឆ្នាំ២០០៩ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយផ្តល់នូវជម្រើសសៀវភៅជាច្រើនដែលនាំយកពីអ្នកចែកចាយអន្តរជាតិ។ ដោយសារតែការផ្តល់ជូននូវតម្លៃដ៏ពិសេស និងការដាក់លក់ដែលងាយស្រួលរកជាវ Big Bad Wolf បានក្លាយជាទីចាប់អារម្មណ៍និងកម្មវិធីថ្នាក់ជាតិ។
ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេស ចាប់ពី ៧៥% រហូតដល់ ៩៥% នៃតម្លៃដើម Big Bad Wolf បានធ្វើការដាក់លក់សៀវភៅជាច្រើនប្រភេទ រួមមានសៀវភៅរឿងពិតនិងប្រឌិត សៀវភៅប្រឌិតសម្រាប់មនុស្សពេញវ័យ និងសៀវភៅកុមារជាដើម ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់វ័យអាចទទួលបានបទពិសោធន៍ដ៏រីករាយនៃការអាន និងទទួលបានសៀវភៅដែលមានតម្លៃសមរម្យ។
ការលក់សៀវភៅនេះពង្រីកការលក់របស់ខ្លួនទៅប្រទេសជាច្រើនរួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មីយ៉ានម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃនិងសហព័ន្ធអារ៉ាប់រួម ដោយបន្តបេសកកម្មផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យបំផុត៕
# # #
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Rachel Roberts
Mobile: +855 96 368 0826
Email: rachel.roberts@msacam.com