Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ហិង្សា​របស់លោក ហាក់ លី ទៅលើ​នារី​ម្នាក់ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានរៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការខេត្ត​

​ភ្នំពេញ ៖ ករណី​នគរបាល​លោក ហាក់ លី បាន​បង្ក​អំពើហិង្សា​ទៅលើ​នារី​ម្នាក់​នៅ​ហាងខារ៉ាអូខេ​នៅ​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៨​កុម្ភៈ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានរៀបចំ​សំណុំ​ឯកសារ និង​ពាក្យបណ្តឹង​របស់​ជន​ង​គ្រោះ បញ្ជូនទៅ​តុលាការ​ខេត្តព្រៃវែង និង​រង់ចាំ​ការសម្រេច​របស់​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៨​កុម្ភៈ​បានចេញ​ផ្សាយ ព័ត៌មាន​បន្ថែម​លើ​ករណី​ហិង្សា​របស់លោក ហាក់ លី​។​

១. ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​រា​ធានី​ភ្នំពេញ ដើម្បី​ឃាត់ខ្លួន​លោក ហាក់ លី កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២១ យកមក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

២. ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានរៀបចំ​សំណុំ​ឯកសារ និង​ពាក្យបណ្តឹង​របស់​ជន​ង​គ្រោះ បញ្ជូនទៅ​តុលាការ​ខេត្តព្រៃវែង និង​រង់ចាំ​ការសម្រេច​របស់​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង ។

៣. ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក កំពុងដំណើរការ​សាកសួ​រ និង​ស្រាវជ្រាវ​បន្ថែម​លើ​ដើមហេតុ​នៃ​ករណី​ហិង្សា​នេះ និង​រង់ចាំ​គោលការណ៍​របស់​ថ្នាក់ដឹកនាំ ថា​តើ​ត្រូវអនុវត្ត​វិន័យ​របស់​កងកម្លាំង​កម្រិត​ណា​ចំពោះ​កំហុស​នេះ ។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០២១ លោក ហាក់ លី ពិត ជា​បាន​បង្ក​អំពើហិង្សា​ទៅលើ​នារី​ម្នា​ក់នៅ​ហាង​ខារ៉ាអូខេ​នៅ​ខេត្តព្រៃវែង ពេលនេះ​លោក ហាក់ លី ត្រូវបាន​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន ម្យ៉ាងវិញទៀត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​រង់ចាំ​ការសម្រេច​របស់​ព្រះ​អ​ជ្ញា​រ​ខេត្តព្រៃវែង​ជាមុនសិន ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×