ភ្នំពេញ ៖ ទូរហ្គេមបាញ់ត្រី ដែលមានម្ចាស់ទីតាំឈ្មោះប៉ិន បើកលេងយ៉ាងរលូន ចង់សាកសមត្ថភាព ជាមួយអាជ្ញាធរសង្កាត់ច្រាំងចំរះ១ ដែលសព្វថ្ងៃនេះគេសង្កេតឃើញ ក្នុងទីតាំងមានសុទ្ធតែក្រុមក្មេងញៀនថ្នាំ ទើបប្រជាពលរដ្ឋមានការចាប់អារម្មណ៍ ។
ទីតាំងហ្គេមបាញ់ត្រី មួល្វែក្រោមផ្ទះលោកពូស្មាន និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ ស្ថិតតាមផ្លូវបត់ចូលវត្តជួនភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យអ្នកយកព័ត៌មានដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញក្រុមបងធំពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃនៅ ក្នុងហ្គេមបាញ់ត្រីនិងជាទីតាំងដ៏សំខាន់សម្រាប់ក្រុមបងធំ និងក្រុមចែកចាយគ្រឿងញៀន ចរាចណ៍ចែកចាយ។
ប្រភពដដែលបានបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ រស់នៅជិតនិងទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដែលតែងតែបង្កអសន្តិសុខក្នុងមូលដ្ឋានស្ទើរតែរាល់ថ្ងៃ ដែលជាហេតុបណ្ដាលឲ្យកូនចៅរបស់ពួកគាត់មានការភិតភ័យ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងអាជ្ញាធរសង្កាត់ច្រាំងចំរះ១ ដើម្បីសុំការបំភ្លឺបានទេ៕ រក្សាសិទ្ធិដោយ៖សារឿន