Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​បើករថយន្ត​ទៅបុក​រះ​ម៉ូតូ​កង់​បី រួច​បន្ត​បើក​រត់​ទៅបុក​ស្លាក​សញ្ញា​បាក់​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​២​នាក់​ទៀត បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រេ​ចង្កូត​ទៅបុក​រះ​ម៉ូតូ​និង​កង់​បី​ពេញទំហឹង រួច​បន្ត​បើករ​ត់ទៅ​មុខតែ​ត្រូវ​ប្រជាពលរដ្ឋ ដេញតាម​ពីក្រោយ​រួច​បួង​ចង្កូត​ទៅបុក​ស្លាក​សញ្ញា​បាក់​មួយ​ដើម​ទៀត​។ ចំណែក​តៃកុង​រថយន្ត​វិញ ត្រូវ​យុវជន​៣​នាក់​មិន​ចាំ​មុខ​វាយ​បែក​ឈាម​ពេញមុខ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៥០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ​ទី ១៩​ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧៣ ក្នុងទិសដៅ​ពី​កើតមក​លិច មកដល់​ចំណុចកើតហេតុ​ស្រាប​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ព្រូស​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BD 4587 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​២​នាក់​ទៀត ធ្វើដំណើរ​ស្របគ្នា​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​រងរបួស រួច​បន្ត​បើក​ទៅមុខ​ប៉ះ​និង​កង់​បី​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ទៅបុក​ស្លាក​សញ្ញា​បាក់​អស់​មួយ​ដើម ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះ​មកដល់​កន្លែងកើតហេតុ រួច​បាន​រាយការណ៍​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×