Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលា​បង្រៀន ពី​ជំនាញ​ឌីជីថល​ដំបូង​គេ សម្រាប់​យុវនារី​

​ភ្នំពេញ ៖ គិត​ត្រឹម​ខែមករា ឆ្នាំ ២០២១ ប្រទេស​កម្ពុជា​មានកំណត់​ត្រា​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ចំនួន ៨,៨៦ លាន​នាក់ ដែល​បង្ហាញថា​ជំនាញ​ឌីជីថល​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​ពិភព​ដែល​ពោ​ពេញ​ដោយ​បច្ចេកវិទ្យា​។ ជាមួយនេះដែរ ការចូលរួម​របស់​ស្ត្រី​នៅក្នុង​ពិភព​ឌីជីថល​គឺជា​កត្តាចាំបាច់ ដើម្បី​បង្កើត​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​ប្រកប​ដែល​ស្មើភាព​។​

​នៅ​កំឡុង​ថ្ងៃទី ២៧ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំ​ដំណាក់កាល​ទី ១ នៃ​គម្រោង​ជា​សិក្ខាសាលា​បាន​យ៉ាង​ជោគជ័យ​ដែល​ប្រព្រឹត្តឡើង​រយៈពេល ៥ ថ្ងៃ​។ តាមរយៈ​សិក្ខាសាលា​នេះ សិស្ស​និស្សិត​ស្រី​ចំនួន​១៥​នាក់​មកពី ៤ ខេត្ត – ក្រុង​បាន​រៀន​ជំនាញ​សំខាន់ៗ​អំពី ការយល់ដឹង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ការយល់ដឹង​អំពី​សហគមន៍ យុទ្ធនាការ​ឌីជីថល និង​ជំនាញ​គ្រប់គ្រង​គម្រោង​។​

​ក្រោម​ជំនួយ​ពី​មូលនិធិ Alumni Engagement Innovation Fund និង គាំទ្រ​ដោយ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា កម្មវិធី HER Project: Digital Edition បាន​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​បង្កើន​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​ការធ្វើការងារ​ស​ង្គ​ម និង​សកម្មភាព​ឌីជីថល​។ នៅ​កំឡុងពេល​កម្មវិធី អ្នក​ចូលរួមបាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល វគ្គ​ចែក​រំ​ឡែក ដំណើរ​ទស្សនកិច្ច​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​ការរៀបចំ​គំរោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ខ្នាតតូច​ដើម្បី​សហគមន៍​របស់​ពួកគេ ក៏ដូចជា​គម្រោង​ឌីជីថល​ទាក់ទង​ទៅនឹង​សារៈសំខាន់​នៃ​ការយល់ដឹង​អំពី​អំពី​ប្រពន្ធ​ផ្សព្វផ្សាយ​។​

“​ដើម្បី​ទទួលបាន​ភាពជោគជ័យ​នៅ​ថ្ងៃ​អនាគត ប្រទេស​និ​មួយៗ​ត្រូវតែ​ផ្ដល់​សក្ដានុពល​ទៅដល់​ក្មេងស្រី និង​នារី​នៅ​គ្រប់​វិស័យ ជាពិសេស​វិស័យ​បច្ចេកវិទ្យា​។​” ជា​ប្រសា​ស​ន៏​របស់លោក Chad Roedemeier ដែលជា​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​។ “​សហរដ្ឋអាមេរិក​ពិត​ជាមាន​មោទនភាព​ដែល​បាន​ជួយ​ដល់​និស្សិត​ស្រី​ទាំង​១៥​រូប ដែល​នឹង​អាច​ក្លាយជា​អ្នកដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត​របស់​កម្ពុជា​”​។​

​ឆ្លើយ​យ​តប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ កូ​វីដ​-១៩ អ្នករៀបចំ​គម្រោង HER Project និង​អ្នកចូលរួម​ទាំងអស់​បាន​ចាត់វិធានការ​បង្ការ​ទុកជាមុន​និង​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​តឹងរឹង​ក្នុង​រយៈពេល​នៃ​ការចូលរួម​ទាំងមូល​។​

​គម្រោង​នេះ​បាន​សហការ​ជាមួយ​ក្រុម​ដៃគូ​ចម្រុះ​រាប់​ចាប់ពី​និស្សិត​ក្មេងៗ ក្រុម​សង្គម​ស៊ីវិល រហូតដល់​អ្នកជំនាញ​
​ដែល ជួយ បង្ហាញ​បន្ថែមទៀត​ពី​គោលដៅ​នៃ​គម្រោង និង​លើកកម្ពស់​ការយល់ដឹង​និង​ការផ្តល់​សិទ្ធិអំណាច​
​ដល់​ស្ត្រី ក្នុងការ​កសាង​និង​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×