ភ្នំពេញ ៖ ជាការពិតណាស់ នៅក្នុងសង្គមយើងសព្វថ្ងៃនេះ គឺសំបូរទៅដោយមនុស្សមានចិត្តច្រណែន ឈ្នានីស និងចងគំនុំ ដែលធ្វើឲ្យគ្រប់គ្នាតែងតែពោលពាក្យថា «មនុស្សគួរឲ្យខ្លាចជាងខ្មោចទៅទៀត» ព្រោះថា មានមនុស្សតិចតួចណាស់ ដែលចាំអរសប្បាយចិត្តជំនួសជាខ្លាំង នៅពេលឃើញយើងជោគជ័យ រីកចម្រើនមុខរបរអ្វីមួយ ប៉ុន្តែ ផ្ទុយទៅវិញ គឺមានតែមនុស្សដែលចាំតែច្រណែន ឈ្នានីស និងរហូតខ្លះរកវិធីធ្វើយ៉ាងណា ដើម្បីបំផ្លាញឲ្យយើងដួលទៅវិញ។
ជាក់ស្តែង ដូចករណីដ៏ហួសចិត្ត និងក៏គួរឲ្យស្អប់ខ្ពើមបំផុតនេះជាដើម គឺនៅពេលដែលប្តីប្រពន្ធជាអាជីវករមួយ ព្រោះតែមានចិត្តច្រណែន ឃើញតូបអ្នកជិតលក់ដាច់ បានប្រើវិធីដ៏ស្មោគគ្រោគ នាំគ្នាងើបឡើងតាំងពីម៉ោង៤ទៀបភ្លឺ ដើម្បីរៀបចំពិធីមិនដឹងជាផ្លូវងងឹតអ្វីខ្លះទេ នៅគ្រប់ជ្រុង និងក្នុងតូបអ្នកជិតខាង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jinxiang Heng ដែលជាតូបជិតខាង បានបញ្ចេញវីដេអូស្តែងៗ និងសរសេររៀបរាប់ទាំងឆេះកំហឹងថា៖ «ថ្ងៃនេះមកបកស្បែកមុខមេធ្មប់ មេអាគមន៍ ក្នុងផ្សារលើខេត្តព្រះសីហនុ, សណ្តានថោកទាំងប្តីទាំងប្រពន្ធ, មិនហ៊ានលេងផ្លូវត្រង់ ផ្លូវភ្លឺចេះតែរកវិធីថោកទាបផ្លូវងងឹតដែលមនុស្សល្អមិនអាចនឹកស្មានដល់ ឃើញសំបកក្រៅមិននិយាយស្តីមឹះមឹះតែចិត្តគំនិតវិញកខ្វក់សាហាវជាងសត្វធាតុទៅទៀត មេធ្មប់ប្តីប្រពន្ធនេះងើបតាំងពីម៉ោង ៤និង៤៦ ទាបភ្លឺដើម្បីធ្វើសកម្មភាពដាក់អំពើអាគមន៍នៅតូបរបស់ខ្ញុំ, សូមបងប្អូនមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា សូមបញ្ជាក់អ្នកដែលរស់នៅកំពង់សោមប្រាកដជាស្គាល់មេធ្មប់សណ្តានអាក្រក់នេះច្បាស់ជាមិនខាន»។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានការស្អប់ខ្ពើម បានដាក់ឲ្យធ្ងន់ៗបែបនេះថា៖ «មុខរបរផ្សេងគ្នាសោះ ច្រណែនគេដែរ, បែបគិតថាម៉ោងថ្មើរហ្នឹងផ្សារមិនទាន់បើកភ្លើង កាមេរ៉ា មិនទាន់ធ្វើការ, សម័យនេះ ទៅហើយ គេនាំគ្នាខំរក ពួកគាត់វិញខំរកដែរ តែខំរកវិធីស្មោគគ្រោកបែបនេះ»។ រីឯខ្លះទៀតស្អប់ខ្លាំងពេក រហូតថ្នាក់និយាយបែបនេះថា៖ «ដាក់ទូរទស្សន៍មួយនៅមុខតូប ហើយចាក់វីដេអូហ្នឹង តាំងពីព្រឹកដល់ល្ងាច ធានាថាមានមនុស្សអ៊ូអរ មកមើលវីដេអូហ្នឹង ហើយអតិថិជននឹងកើនឡើងស្រឺតៗនៅតូបខោអាវ បើគេសួរថា មានរឿងអី? កុំស្តី ហើយចង្អុលអោយទៅសួរពីរនាក់ប្តីប្រពន្ធហ្នឹងទៅ»។
តែយ៉ាងណា ក៏មានបងប្អូនយើងខ្លះ ក៏បានជួយផ្តល់ជាយោបល់ឲ្យម្ចាស់តូបរងការយាយី ត្រូវបានការប្រុងប្រយ័ត្នសុវត្ថិភាព ព្រោះថា បើគេប្រុងមិនចូលចិត្តយើងហើយ គឺគេអាចរកគ្រប់វិធី ហេតុនេះ គួរតែដាក់ពាក្យប្តឹងទៅទៅអាជ្ញាធរទៅ ព្រោះមានភស្តុតាងជាក់ស្តែងហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង