Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភេសជ្ជៈ​ប៉ូវ កម្លាំង​លេខ​មួយ​នៅ​ប្រទេស​កូរ៉េ បាន​មក​ដល់​ទីផ្សា​រ​កម្ពុជា​ហើយ​

ភ្នំពេញ​-​ខណៈពេល​ដែល​មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ច្រើន​បាន​ចរាចរណ៍​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ​វត្តមាន​​ភេសជ្ជៈ​ថ្មី​លំដាប់​លេខ​មួយ​នៅ​ប្រទេស​កូរ៉េ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា និង​បាន​សម្ពោធ​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៨ ​ក្រោម​អធិបតីភាព លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉ល ​នូវ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រូ​ន​សាន្ត ជា​ប្រភេទ​ភេសជ្ជៈ លំដាប់​លេខ​មួយ​ជាង​ម្ភៃ​ឆ្នាំ​នៅ​ប្រទេស​កូរ៉េ​។

លោក គីម ជុង​ហ៊ី អ្នកគ្រប់គ្រង​ទូទៅ នៅក្នុង​ក្រុមហ៊ុន Haitai HTB ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ បាន​ថ្លែង ក្នុង​ពិធី​ថា “មនុស្ស​ជាច្រើន​បានគិត​ថា ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គឺ​មិន​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​ទេ ដោយ​បារ​ម្មណ៍​ទាក់ទង​ទៅនឹង ជាតិ​កាហ្វេ​អ៊ី​ន និង​ជាតិ​ស្ករ ដែល​មាន​នៅក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ ថា​នេះ​គឺ​មិនមែន​ជា​ការពិត​នោះទេ សម្រាប់ ភេសជ្ជៈ​ប៉ូវ​កម្លាំង (Gronsan) ​គ្រូន​សាន្ត ​របស់​យើង ដោយសារ​តែ​គោលការណ៍​ជា​ផ្លូវការ​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ នៃ​សហរដ្ឋអាមេរិក (The United State of America’s Food and Drug Administration)” គឺ​ចែងថា ជាតិ​កាហ្វេ​អ៊ី​ន គឺ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​បាន​រហូត​ដល់​ទៅ ៤០០​មីល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ ។ ចំណែក គ្រូ​ន​សាន្ត​មាន​ជាតិ កាហ្វេ​អ៊ី​ន តែ​៨០​មីល្លីក្រា​ម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ បើ​យោង​តាម​សមាគមន៍​បេះដូង​សហរដ្ឋអាមេរិក (AHA) ជាតិ​ស្ករ​អតិបរិមា បន្ថែម​ទៀត​ដែល​អ្នក​គួរតែ​បរិភោគ​នៅ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​គឺ ១៥០ កា​ឡូរី ក្នុង​មួយ​ថ្ងៃ​។ ចំណែក គ្រូ​ន​សាន្ត មាន​ជាតិ​ស្ករ​ត្រឹមតែ ៣០ ក្រាម ប៉ុណ្ណោះ​ក្នុង​មួយ​កំប៉ុង​។

លោក ឈិន សុផល តំណាង​អ្នក​ចែកចាយ​ផលិតផល​ប្រចាំ​នៅ​កម្ពុជា នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់ ត្រាស់ ត្រេ​ឌី​ង ខូ​អ៊ិល​ធី​ឌី បានឲ្យ​ដឹង​នៅក្រោយចប់​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ភេ​ស​ជ្ជះ គ្រូ​ន​សាន្ត នៅ​ល្ងាច​ថ្ងៃទី​២៦ កុម្ភះ ឆ្នាំ​២០១៨​កន្លងទៅ​ថា គ្រូ​ន​សាន្ត គឺជា​ផលិត​ដែល​ល្បី​ជាង​គេ​បំផុត​នៅ​ប្រទេស​កូរ៉េ ហើយ​ផលិតផល នេះ​ទើប​នាំចូល​និង​ដាក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​០២​ខែ ​និង​បានកត់សម្គាល់​ឃើញ​ថា គឺ​ទទួល​បាន​ការ គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ក្នុងស្រុក។​

លោក​ឲ្យដឹង​ទៀតថា កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នាំចូល​និង​ចែក ចាយ​នូវ​ផលិតផល​នេះ ដោយសារ​តែ​តម្រូវការ​អ្នក​ទទួល​ទាន​កើនឡើង​។​ លោក ឈិន សុផល លើកឡើង​បន្ត​ថា ទោះបីជា​ផលិតផល​នេះ​មក​យឺត​និង​ក្រោយ​គេក្តី ប៉ុន្តែ គ្រូ​ន​សាន្ត នៅតែ​ជឿជាក់ថា​នឹង​លក់ដាច់​ខ្លាំង ​ព្រោះ​ភេ​ស​ជ្ជះ​នេះ​មិន​ត្រឹមតែ​ប៉ូវ​កម្លាំង​ទេ ថែមទាំង​មាន គុណប្រយោជន៍​ដល់​អ្នក​ពិសារ ក្នុង​នោះ​សម្រាប់​បុរស​គឺ​អាច​កាត់បន្ថយ​ភាពស្រវឹង ​និង​សម្រាប់​នារី អាច ជួយ​ឲ្យមាន​ស្បែក​ស្អាត និង​សុខភាព​ល្អ​ខាង​ផ្នែក​ស្ត្រី​ផង​ដែរ​។ លោក​ឲ្យដឹង​ទៀតថា បច្ចុប្បន្ន គ្រូ​ន​សាន្ត ក្រៅ​ពី​ដាក់​លក់​នៅក្នុង​ប្រទេស​កូរ៉េ បាន​ចែកចាយ​លក់​បន្ត​នៅ​ប្រទេស​ចិន និង​នៅ​ជិត​ខាង​ប្រទេស​អាស៊ាន រួម​ទាំង​នៅ​កម្ពុជា​នា​ពេល​នេះ​៕​ ដោយ​-​ក្រុមហ៊ុន​

×