Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្តព្រះវិហារ​រកឃើញ​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៉ី​ន​ទម្ងន់​៧​គីឡូ ដែល​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​យក​ប្លុង​ចោល​នៅក្នុង​ព្រៃ​

​ខេត្តព្រះវិហារ​៖ ឧត្ដមសេនីយ៍ទោ​សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៩ ខែ​កម្ភៈ ឆ្នាំ ២០២១ បាន​ថ្លែងថា ជន​ណា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​ឧត្ដមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែង​ប្រកាស​បែបនេះ បន្ទាប់ពី​រក ឃេ​ី​ញ​ថ្នាំ​ម្សៅ​ស ចំនួន​២០​ដុំ ស្មេ​ី​នឹង​ទម្ងន់​ចំនួន​៧០១៨,៦​ក្រាម ជា​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៉ី​ន ដែ​ដែល​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​យក​ទុក​ប្លុង​ចោល​នៅក្នុង​ព្រៃ​។​

​លោក​ថា នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ ២០២១​វេលា​ម៉ោង ១ ១​និង​១៥​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កងកម្លាំង​អន្តរាគមន៍ នៃ​ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប​ចេញ​ល្បាត​តាម​ដង​ទន្លេរពៅ និង​តាម​ដង​ទន្លេមេគង្គ​ព្រំដែន​កម្ពុជា​-​ទ្បា​វ ជាពិសេស​ចំណុច​សំខាន់ៗ ដល់​ចំណុច​ព្រៃ​កប់ខ្មោច​មាត់ច្រាំង​ទន្លេ ស្ថិតនៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​កំពង់​ស្រ​ទ្បៅ​២ ស្រុក​ឆែប បាន​ប្រទះឃើញ​ថង់​ពណ៌​ខ្មៅ រុំ​ព័ទ្ធជុំវិញ សង្ស័យ​ជា​ម្សៅ​ពណ៌​ស ប្រភេទ​ហេ​រ៉ូ​អ៉ី​ន ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ កប់​ក្នុង​ដី​ក្រប​ស្លឹក​ឈេ​ី​។

​ករណី​ខាង​លេ​ី​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក ឧត្ដមសេនីយ៍ទោ​សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ដឹកនាំ​ពី​ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ ឱ្យ​យក​វត្ថុតាង​មក​វិភាគ និង​ថ្លឹង​នៅ​ស្នងការដ្ឋាន បញ្ជាក់​ឃេ​ី​ញ​ថ្នាំ​ម្សៅ​ស ចំនួន​២០​ដុំ ស្មេ​ី​នឹង​ទម្ងន់​ចំនួន​៧០១៨,៦​ក្រាម ពិតជា​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៉ី​ន ប្រាកដ​មែន និង​មាន​វិធានការ ស្រាវជ្រាវ​រកមុខ សញ្ញា​សង្ស័យ​ក្នុងករណីនេះ មក​ផ្ដន្ទាទោស​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×