Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​ឃ្លាំង​ជួសជុល​រថយន្ត​មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​សម​ត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ

spot_img

ភ្នំពេញ ៖ ​មានករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ កា​រាស​ជួសជុល​រថយន្ត ប្រភេទ​សណ្ដោង​កុងតឺន័រមួយកន្លែង ដែលស្ថិតនៅ​ក្បែរផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ការ​ភ្ញាក់​ផ្អេី​ល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រេី​ន​គ្រឿង​មកជួយ អន្តរាគមន៍ បាញ់​ទឹក ពន្លត់ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។

បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កេី​ត​ហេតុ​បាន​ឲ្យ​ដឹងថា កា​រាស​ជួសជុល​រថយន្ត​ប្រភេទ​សណ្ដោង​កុងតឺន័រ និង​រថយន្ត​ធុន​ធំ​ខាង​លេី​នេះ​គឺ​មិនមាន​ស្លាក​យីហោ​នោះទេ ដោយ​ក្រុម​ជាង​ធ្វេី​ការ​តែ​ពេល​ថ្ងៃ រីឯ​ពេលយប់​សម្រាក តែ​នៅពេល​កេី​ត​ហេតុ​មិនដឹង​បណ្ដាលមកពី​អ្វី​នោះទេ​ស្រាប់​តែមាន​អណ្ដាត​ភ្លេី​ង​ឆាបឆេះ​រថយន្ត​ខាង​លេី​ជា​បន្តបន្ទាប់ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ក៏​បានចេញ​រថយន្ត​បង្ការ​និង​ពន្លត់អគ្គីភ័យ​ជា​ច្រេី​ន​គ្រឿង​ចុះមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​យ៉ាង​ញាប់ដៃ​ជេី​ង​ផងដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ឈ្មោះ ចំរើន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ។ សមត្ថកិច្ច​បាន​បន្ថែម​ថា ក្នុងករណី​អគ្គីភ័យ​ខាង​លេី​នេះ​បាន​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សម្ភារៈ​មួយចំនួនធំ ព្រមទាំង​ប្រេី​ប្រាស់​ឡានទឹក​មកពី​អង្គភាព​ផ្សេងៗ​គ្នា​សរុប ០៨​គ្រឿង ដោយ​មិន​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត នោះទេ ៕ រក្សាសិទ្ធិដោយ ៖ ​សាមេ​ត​

spot_img
×