ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារិទ្ធ បានរាយការណ៍ ព័ត៌មានលើបណ្ដាញសង្គម facebook នៅថ្ងៃសៅរ៍នេះថា ក្រុមគ្រូពេទ្យស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៩កុម្ភ: ២០២១ ចុះអនុវត្តន៍ការងារពិនិត្យសុខភាពនិងយកសំណាកជាលើកទី២ លើពលករឆ្លងដែនខុសច្បាប់ទាំង១៣នាក់ ។
ព្រោះតែលង់លក់និងការបោកបញ្ឆោតរបស់មេខ្យល់ ក្នុងគោលបំណងគេចវេសពីការធ្វើចត្តាឡីស័កមាត់ច្រកចាំយាម ពលករម្នាក់ ក្នុងចំណោមពលករទាំង១៣នាក់ បានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរចេញពីស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃដោយថ្មើរជើងលើខ្នងភ្នំ(ខាវវង់) ចុះមកបន្តដំណើរតាមអូរប៊័រ សំដៅមកកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចឡើងតាកស៊ីបន្តដំនើរមកស្រុកកំណើតនៅស្រែអំបិល មេខ្យល់យកថ្លៃនាំចេញ3300បាត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ