ឆ្នាំជូត ៖ អ្នកនឹងជួបសំណាងល្អច្រើន មានឱកាសបង្កើតភាពអស្ចារ្យក្នុងការងារ។ រាល់កិច្ចប្រឹងប្រែងទាំងអម្បាលម៉ានក្នុងការងារក្នុងរយៈពេលកន្លងមករបស់អ្នកនឹងទទួលបាន “ផ្លែផ្កា”។
ឆ្នាំឆ្លូវ ៖ ត្រូវប្រឹងប្រែងប្រមូលផ្តុំកម្លាំងកាយចិត្តសម្រេចការងារអ្នកនឹងទទួលបានលទ្ធផលល្អ។ អ្នកមិនត្រូវធ្វេសប្រហែសដែលអាចបង្កជាកំហុសឆ្គងមួយចំនួន។ ឆ្នាំឆ្លូវត្រូវបានមនុស្សជាច្រើនយកចិត្តទុកដាក់ និងមានពេលសប្បាយរីករាយក្បែរគ្រួសារមិត្តភក្តិ៕
ឆ្នាំខាល ៖ អ្នកនឹងមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួនចំពោះមនុស្សជុំវិញខ្លួន អាស្រ័យហេតុនេះចូរចេះក្តាប់ឱកាសយកគុណសម្បត្តិជាមួយថ្នាក់លើ។
ឆ្នាំថោះ ៖ អ្នកជួបលាភច្រើនក្នុងថ្ងៃនេះ។ រាល់ទំនាក់ទំនងដែលអ្នកបានកសាងក្នុងពេលកន្លងទៅនឹងជួយអ្នករៀនសូត្របានច្រើនរឿងពាក់ព័ន្ធដល់ការងារ។ ប៉ុន្តែរឿងមនោសញ្ចេតនារបស់អ្នកមិនអំណោយផលល្អ។ ហើយនឹងជួបឧបសគ្គ១ចំនួន។
ឆ្នាំរោង ៖ អ្នកនឹងជួបរឿងមិនល្អខ្លះៗក្នុងថ្ងៃនេះ អាស្រ័យហេតុនេះចូរប្រយ័ត្នប្រយែងចៀសវាងបង្កទំនាស់ជាមួយអ្នករួមការងារ ឬមិត្តភក្តិ។ ធ្វើដំណើរក៏ត្រូវប្រយ័ត្នខ្លួន ព្រោះអាចមានគ្រោះថ្នាក់ចរាចរណ៍។
ឆ្នាំម្សាញ់ ៖ រាសីល្អគួរសម អ្នកជួបនឹងសំណាងច្រើន ក្នុងការបង្កើត និងពង្រីកទំនាក់ទំនងជាមួយដៃគូសហការ។ ចំពោះរឿងមនោសញ្ចេតនា នោះជាថ្ងៃមួយដ៏រីករាយ និងសុភមង្កល។
ឆ្នាំមមី ៖ អ្នកអាចជួបការយល់ច្រឡំមួយចំនួន ដូច្នេះត្រូវនឹងនរ ពិចារណាឲ្យម៉ត់ចត់រាល់បញ្ហាទាំងឡាយ និងរកទិសដោះស្រាយដោយភាពប៉ិនប្រសប់។ ថ្ងៃនេះរាសីឡើង អ្នកនឹងរកបានប្រាក់ចំណូលច្រើន៕
ឆ្នាំមមែ ៖ រឿងមនោសញ្ចេតនាល្អប្រសើរ។ ក្នុងថ្ងៃនេះអ្នកនឹងរវល់ការងារខ្លាំង តែប្តូរមកវិញនឹងត្រូវបានថ្នាក់លើកត់សម្គាល់វាយតម្លៃល្អ។ មិនតែប៉ុណ្ណោះអ្នកមានឱកាសឡើងបុណ្យសក្តិ៕
ឆ្នាំវក ៖ សុខភាពរបស់អ្នកថ្ងៃនេះមិនបានល្អ ចូរព្យាយាមថែទាំខ្លួន ដើម្បីបញ្ចៀសឈឺថ្កាត់ខ្លាំង។ ខាងផ្នែកលុយកាក់ អ្នកនឹងរកបានខ្ទង់ចំណូលស្មានមិនដល់ពីការងារកំពុងធ្វើ៕
ឆ្នាំរកា ៖ នឹងជួបឧបសគ្គ ការលំបាកមួយចំនួនក្នុងការងារ ប៉ុន្តែកុំអាលនឿយណាយ ចូរប្រឹងក្រោកឈរទប់ទល់នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំនះគ្រានេះ។ រឿងមនោសញ្ចេតនារបស់អ្នកអាចជួបទំនាស់ ការឈ្លោះប្រកែកគ្នា។
ឆ្នាំចរ ៖ ថ្ងៃនេះការងារប្រព្រឹត្តទៅយ៉ាងរលូនល្អ និងអាចមានឱកាសឡើងមុខតំណែងថ្មី។ អ្នកគួរយកចិត្តទុកដាក់ដល់ការចាយវាយ ព្រោះអាចចាយជ្រុលដៃនាំឲ្យខ្វះមុខខ្វះក្រោយ។
ឆ្នាំកុរ ៖ អ្នកនឹងជួបរឿងសប្បាយច្រើនពាក់ព័ន្ធដល់មនោសញ្ចេតនា។ នេះនឹងជាពេលវេលាដ៏មានសុភមង្គល នៅក្បែមនុស្សជាទីស្រឡាញ់។ ចំពោះរឿងការងារ ត្រូវប្រឹងប្រែងសម្រេចបានល្អ កុំធ្វើឲ្យតែរួចពីដៃ នឹងរងការស្តីបន្ទោសដាក់ពិន័យពីថ្នាក់លើ៕