នៅថ្ងៃទី 27 ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានអះអាងថា ដំណើរការបោះឆ្នោតសាកល ក្នុងប្រទេសនេះត្រូវផ្អែកលើរដ្ឋធម្មនុញ្ញនិងច្បាប់របស់ ក្រុមប្រឹក្សាសន្ដិភាពនិងសណ្តាប់ធ្នាប់ជាតិ (NCPO) ។
លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចា។
លោកប្រាយុទ្ធបាននិយាយថា គណបក្សថ្មីអាចចាប់ផ្តើមចុះឈ្មោះចូលរួមការបោះឆ្នោតនៅថ្ងៃ ១ ខែមីនា ។ ក្រោយមកគណបក្សថ្មីទើបអាចរៀបចំកិច្ចប្រជុំបាន ក៏ប៉ុន្តែ អនុញ្ញាតឱ្យមានត្រឹមពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជាការបង្កើតលក្ខខណ្ឌន្តិក:គណបក្ស។
លើសពីនេះទៀតរាល់សកម្មភាពត្រូវមានការយល់ព្រមពី NCPO ផងដែរ។ ទន្ទឹមនឹងនោះ គណបក្សដែលកំពុងដំណើរការនឹងមិនអនុញ្ញាតឱ្យរៀបចំកិច្ចប្រជុំទេ។
បន្ទាប់ពីច្បាប់មូលដ្ឋាន ស្តីអំពីសភានិងព្រឹទ្ធសភា ត្រូវបានអនុម័តតាមគំរោងនៅខែមិនាច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រះមហាក្សត្រ ថៃហើយគ្រោងនឹងចូលជាធរមាននៅក្នុងខែមិថុនា។ បន្ទាប់មកទៀតទើបចាប់ផ្តើមដំណើរការរាប់ថយក្រោយ 150 ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត។
មុននោះនាយករដ្ឋមន្ត្រីថៃ ក៏បានសង្កត់ធ្ងន់លើការបោះឆ្នោតសាកលនៅប្រទេសនេះ ដែលធ្លាប់ត្រូវបានសន្យានឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ 2018 នឹងប្រព្រឹត្តទៅ “មិនយូរជាង” ខែកុម្ភៈ ឆ្នាំ 2019 ។
រដ្ឋការថៃ បានផ្អាកការបោះឆ្នោត ជាច្រើនដងចាប់តាំងពីការឡើងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារ ឆ្នាំ 2014 ។
ក្នុងការពន្យារពេលថ្មីៗនេះត្រូវបានកំណត់ក្នុងខែវិច្ឆិកា ប៉ុន្តែនៅខែមករាកន្លងមកនេះក្រុមប្រឹក្សានីតិបញ្ញតិ (NLA) ដែលតែងតាំងដោយកងទ័ពបានកែប្រែច្បាប់បោះឆ្នោត ជាសញ្ញាបង្ហាញថាការបោះឆ្នោតនឹងអាចបន្តពន្យារពេលទៀត៕ សូយន