Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រត់​ចេញពីផ្ទះ​ជាច្រើន​ថ្ងៃ​ឪពុក​ស្វែង​រកឃើញ​បដិសេធ​មិន​ទទួលស្គាល់​ឪពុក​

​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រត់​ចេញពីផ្ទះ​ជាច្រើន​ថ្ងៃ​ឪពុក​ស្វែង​រកឃើញ​នៅ​វត្តភ្នំ​ហើយ​បដិសេធ មិន​ទទួលស្គាល់​ឪពុក​ទើប​ឪពុក​ប្រាប់​សមត្ថកិច្ច​ឱ្យជួយ​ឃាត់ និង​ហៅ​នាំ​សាច់ញាតិ​មក​ខេត្ត​បន្ថែមទៀត ដើម្បី​មក​យក​កូនប្រុស​ត្រឡប់​ទៅវិញ​។

​ហេតុការណ៍​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី ២០​ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតក្នុង បរិវេន​រមណីយដ្ឋាន​វត្តភ្នំ សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​យុវជន​ឈ្មោះ កែប ម៉ៃ ឆព្វណ្ណរង្សី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ភូ​ម្រិ​ពាំង​លាន​ឃុំ​ចំបក ស្រុក​បាទី ខេត្តតាកែវ​។

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ ឆ្នាំ ២០២១ យុវជន​ខាងលើ​បាន​ចាក​ចេញពីផ្ទះ​នៅ​ខេត្តតាកែវ ដោយ​មិនដឹងថា​មាន​វិបត្តិ​អ្វី​នោះទេ ហើយ​មិនដឹងថា​ចាកចេញ​ទៅណា​ឡើយ លុះ​បុរស​ជា​ឪពុក​ដើររក​ជាច្រើន​ថ្ងៃ តែ​មិនឃើញ​លុះ​រក​មកដល់​ចំណុច​វត្តភ្នំ​រាជធានី​ភ្នំពេញ ក៏​ប្រទះឃើញ​កូនប្រុស​របស់ខ្លួន​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឱ្យជួយ​ឃាត់​កូន​របស់ខ្លួន ដើម្បី​គាត់​ជា​ឪពុក​ងាយ​នាំ​កូន​ត្រូវ​ឡប់​ទៅ​ខេត្តតាកែវ​វិញ​។

​តែ​ពេល​បុរស​ជា​ឪពុក​មក​ទទួល​ហៅ​ទៅផ្ទះ​វិញ​នោះ យុវជន​ខា​លើ​បដិសេធថា បុរស​ខាងលើ​មិនមែនជា​ឪពុក​របស់ខ្លួន​ហើយ​មិន​ព្រម​ត្រឡប់​ទៅជា​មួយ​គាត់​ឡើយ លុះ​សាច់ញាតិ​ឡើង​មកពី​ខេត្ត​បន្ថែមទៀត ទើប​ព្រមទៅ​ជាមួយ​។

​ក្រោយពី​ពិនិត្យ​ក​សា​រួចរាល់​សមត្ថកិច្ច​ក៏​អនុញាត ឱ្យ​ក្រុមគ្រួសារ​នាំ​យុវជន​ខាងលើ​ត្រឡប់ទៅផ្ទះ​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×