ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា គាត់ត្រូវទទួលបានប្រាក់ខែខ្ពស់។ មេដឹកនាំហ្វីលីពីនបានអះអាងថា ដោយសារតែគាត់មានភរិយា២នាក់ គាត់ត្រូវទទួលបានប្រាក់បន្ថែម។
ប្រធានាធិបតី Duterte បាននិយាយថា ប្រាក់ខែដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់សម្រាប់ចំណាយ ហើយពុំទទួលបាន ទាំងប្រាក់ឧបត្ថម្ភអាហារផងដែរ។
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។
ខ្ញុំទទួលបានប្រាក់តែ 200,000 ប៉េសូ (3 860 ដុល្លារ) ហើយខ្ញុំមានភរិយា២នាក់ ប្រាក់ខែល្អបំផុត ដែលខ្ញុំគិតថា គួរទទួលបានគឺ 1 500សែន ប៉េសូ ។ ខ្ញុំមិននិយាយលេងទេ “។
ប្រាក់ខែដែល លោក Duterte អះអាងថា លោកសមនឹងទទួលបានការងារជាមេដឹកនាំហ្វីលីពីនគឺមានចំនួន 7 ដង ខ្ពស់ជាងការទទួលយកពិតប្រាកដរបស់លោក។
នៅហ្វីលីពីនអតីតប្រធានាធិបតីហ្វីលីពីន Benigno Aquino បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីបង្កើនលក្ខខណ្ឌប្រាក់បៀវត្សសម្រាប់បុគ្គលិកស៊ីវិលនិងយោធាក្នុងរយៈពេល 4 ឆ្នាំម្តង។
ប្រាក់ខែបច្ចុប្បន្នរបស់ Duterte គឺ នៅកំរិត33 ប្រាក់ខែដែលគាត់រកបានក្នុងឆ្នាំ 2018 គឺ 298.083 ប៉េសូ (5 753 ដុល្លារ) ។ នៅឆ្នាំក្រោយលោក Duterte នឹងទទួលបានប្រាក់ខែ មានចំនួន 399 739 ប៉េសូ (7 714 ដុល្លារអាមេរិក) ។
ភរិយាបច្ចុប្បន្នរបស់លោក Duterte គឺ Cielito Honeylet Avancena និងមានកូនស្រីឈ្មោះ Veronica ។ ភរិយាដំបូងរបស់គាត់គឺElizabeth Zimmerman បានបង្កើតកូនបីនាក់។
លោក Duterte បានរៀបរាប់អំពីការងាររបស់លោកប្រធានាធិបតីជាមួយនឹង The Star ថា “ការងារគឺមានការនឿយហត់ខ្លាំងណាស់ជានិច្ចកាលហោះហើរហើយបន្ទាប់មកស្វាគមន៍ភ្ញៀវ” ។អណត្តិប្រធានាធិបតីរបស់លោកនឹងបញ្ចប់នៅឆ្នាំ 2022 ៕ សូយន