ភ្នំពេញ ៖ ក្រុមឯកសណ្ឋានប្រជាការពារមួយក្រុម ជិះម៉ូតូនាំគ្នាដេញចាប់ឃាត់រថយន្តតាក់ស៊ី ទារលុយចំនួន៦០០០០រៀលបើមិនឲ្យទេ ចាប់រថយន្តទៅដាក់នៅខណ្ឌ ចុងក្រោយពេលឃើញក្រុមអ្នកកាសែតមួយក្រុម ជិះកាត់ម្ចាស់រថយន្តតាក់ស៊ីហុចលុយ៥០០០រៀលឲ្យ រួសរាន់យកលុយជិះម៉ូតូចេញទៅបាត់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីម្ចាស់រថយន្តតាក់ស៊ី បានប្រាប់ឲ្យអ្នកសារព័ត៌មានឲ្យដឹងថា រូបគាត់បានដឹកម៉ូយមកពីខេត្តកំង់ចាមមកភ្នំពេញលុះដល់ចំណុចខាងលើ គាត់ក៏៏បានបើករថយន្តអែបកៀនមួយភ្លែត ដើម្បីឲ្យម៉ូយចុះ ស្រាប់តែមានក្រុមឯកសណ្ឋានប្រជាការពារមួយក្រុម ជិះម៉ូតូមកបាំងមុខរថយន្តគាត់ហើយបានទារលុយគាត់៦០០០០រៀល គាត់ក៏បានឆ្លើយប្រាប់វិញ ថាពួកលោកទារលុយខ្ញុំ៦០០០០រៀល ខ្ញុំមានលុយឯណាឲ្យ បើដឹកម៉ូយចំណេញបន្តិចបន្តួចគ្រាន់តែចាក់ប្រេងសាំង និងឲ្យលុយកូនទៅរៀនបន្តិចបន្តួចនឹង បើឲ្យក្រុមបងឯង៦០០០០រៀល ខ្ញុំអត់មានលុយចាក់ប្រេងសាំងទៅផ្ទះវិញទេ។
ខណៈដែលកំពុងជជែកតវាគ្នាស្ទើរតែបែកពពុះមាត់ ស្របពេលនោះក៏មានអ្នកកាសែតមួយក្រុម ជិះកាត់ក៏បានឃើញហេតុការណ៍នេះក៏បាននាំគ្នាសួរនាំទៅកាន់ក្រុមប្រជាការពារ និងអ្នករត់តាក់ស៊ីថា មានរឿងអីកើតឡើងបង ម្ចាស់តាក់ស៊ីប្រាប់អ្នកកាសែតត្រង់ៗថា ពួកប្រជាការពារទារលុយគាត់៦០០០០រៀល បើមិនឲ្យចាប់រថយន្តទៅទុកនៅខណ្ឌគាត់ប្រាប់ថាខ្ញុំឲ្យតែ៥០០០រៀលទេ ដោយខ្លាចក្រុមអ្នកសារព័ត៌មានថតLIveផងដែរនោះ ក្រុមឯកសណ្ឋានមួយក្រុមនេះ ឆក់យកលុយ៥០០០រៀល ពីម្ចាស់រថយន្តតាក់ស៊ីទាំងប្រញាប់ប្រញ៉ាល់ ជិះម៉ូតូចេញទៅបាត់អស់តែម្តងទៅ៕ រក្សាសិទ្ធិដោយ៖សួង សាម