ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំលោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីជំនាញ ពន្លត់អគ្គិភ័យ ទាំងអស់ធ្វើលំហាត់សមប្រយុទ្ធ ដើម្បីត្រៀមប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានហេតុការណ៍អគ្គិភ័យកើតឡើង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃមន្ត្រីជំនាញផ្នែកការិយាល័យបង្ការ ពន្លត់អគ្គិភ័យ តែងតែហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិ ក្នុងការចេញជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានហេតុការណ៍គ្រោះអគ្គិភ័យ កើតឡើងដោយប្រការណាមួយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងលំហាត់សមយុទ្ធនេះ គឺកម្លាំងជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជាពិសេសត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងករណីចាំបាច់បំផុត។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តទៀតថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងកម្មវិធីធ្វើលំហាត់សមប្រយុទ្ធប្រចាំឆ្នាំ២០២១ ដោយនៅក្នុងនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ , លោកស្នងការរង និងមន្ត្រីជំនាញទាំងអស់ ផងដែរ៕ រក្សាសិទ្ធិដោយ៖សួង សាម