ភ្នំពេញ ៖ បុរសម្នាក់រួមដើណើរជាមួយម្នាក់ទៀតបានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ ចំណែកម្ចាស់រថយន្តវិញ រត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១ និង ១០ នាទីឈានចូលថ្ងៃអាទិត្យទី ២១ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ក្រហម មិនមានផ្លាកលេខបើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយសុធារសក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបម្រុងនិងបត់ស្តាំឡើងទៅតាមផ្លូវព្រះនរោត្តមវិញ ស្រាប់តែបួងចង្កូតមិនផុតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់។ ចំណែកឯរថយន្តវិញដាច់ការឡេកង់ខាងមុខខ្ទាតចេញពីរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់រួចក៏ពិនិត្យហើយក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត