MS Quantum of the Sea គឺជាកប៉ាល់មួយក្នុងចំណោមលំដាប់កប៉ាល់ដំណើរកំសាន្ត Royal Carribean International មានសេវាសកម្មភាពកំសាន្តជាច្រើនសម្រាប់ភ្ញៀវរបស់ពួកគេនៅលើនោះ ហើយមួយក្នុងចំណោមនោះគឺជាល្បែងកំសាន្តឈ្មោះថា Flowrider ។
Flowrider គឺជាល្បែងជិះក្តារលើរលក (ក្លែងក្លាយ) មានប្រវែង ១២ ម៉ែត្រ ដែលមានកម្លាំងរលកសិប្បនិម្មិតអាចចលនាដ៏លឿនរហូតដល់ ៥៦ ទៅ ៦៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
វាក៏ត្រូវបានដឹងថាជាល្បែងដ៏ពេញនិយមមួយសម្រាប់អ្នកចូលចិត្តជិះរលក នៅលើកប៉ាល់នោះ ។ ទោះយ៉ាងណា កម្លាំងច្រានដ៏ខ្លាំងក្លារបស់ «ទឹករលកសិប្បនិម្មិត» នេះ អាចធ្វើឲ្យអ្នកជួបអាសន្នបានផងដែរ ។
ជាក់ស្តែង ស្រីស្អាតម្នាក់ដែលព្យាយាមចង់លេងជាមួយល្បែងកំសាន្តនេះ បានរងភាពអាម៉ាសជាខ្លាំង បន្ទាប់ពីចរន្តទឹកដែលបុកខ្លាំង បានទាញសម្រាតខោទ្រនាប់ប៊ីគីនីរបស់នាងរហូតដល់ជង្គង់ បណ្តាលឲ្យលេចគូទកណ្តាលវាលគ្រហើៗតែម្តង ៕ ចន្ទី