ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានងើបឡើងវិញ ០,២០% ត្រឹមពេលផ្សារបិទថ្ងៃសុក្រនេះ មកដល់៦៤០,៤៩ ពិន្ទុ។
ភាគហ៊ុនអេស៊ីលីដា (ABC) និងហ្គ្រេនធ្វីន (GTI) មានកំណើន៤០រៀល និង៨០រៀល មកដល់១៦.៩០០រៀល និង៣.៣០០រៀល រៀងគ្នា។ ផ្ទុយមកវិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងផេសថិក (PEPC) បានថយចុះ២០រៀល និង១០រៀល មកត្រឹម១១.៩៦០រៀល និង២.៩៤០រៀល។
ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានបិទនៅថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៣១,៧៨លានរៀល៕ រក្សាសិទ្ធិដោយ៖CEN