ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលក្រុមនិស្សិត ECO PLASTIC មកពី មូលនិធិហាប់ស្វែល រួមមានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ។
ក្រុមមានគំនិតថ្នៃប្រឌិតវ័យក្មេងនេះ បានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF។
ជាមួយគំនិតច្នៃប្រឌិតរបស់ពួកគាត់ នឹងផ្តល់អោយនូវអត្ថប្រយោជន៍ ដល់បរិស្ថានក្នុងការច្នៃនូវសម្រាមផ្លាស្ទិចមកប្រើប្រាស់ ផលិតជាកៅស៊ូក្រាលថ្នល់ប្រភេទ Asphalt Concrete មានគុណភាពខ្ពស់ជាប់យូរអង្វែង។
បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា គំនិតច្នៃ របស់បេក្ខនារីទាំងពីររូបនេះ នឹងទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងជាបន្តបន្ទាប់៕ ដោយ៖បញ្ញាស័ក្តិ