ភ្នំពេញ ៖ ថ្លៃភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានបន្តកើនឡើងជាលំដាប់រហូតដល់ ១.៥៥០រៀល ក្នុងថ្ងៃចន្ទនេះ ពោលគឺមានការកើនឡើង១០រៀលបន្ថែមទៀត។
ផ្ទុយទៅវិញ ភាគហ៊ុន ហ្ក្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងធនាគារអេស៊ីលីដ (ABC) បានធ្លា្កក់ចុះចន្លោះពី២០រៀល ទៅ៦០រៀល មកបិទត្រឹម ៣.២៨០រៀល ១១.៩៤០រៀល ១៣.៤២០រៀល និង១៦.៨៨០រៀលរៀងគ្នា។ ក្រៅពីនេះ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងផេសថិក (PEPC) បានរក្សាថ្លៃថេរដដែលត្រឹម ៦.០៦០រៀល និង២.៩៤០រៀល។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា. បានធ្លាក់ចុះបន្តិច ត្រឹមពេលផ្សារបិទ មកនៅត្រឹម៦៣៩,៥៤ពិន្ទុ ដោយមានការធ្លាក់ចុះ០,១៥% ធៀបនឹងថ្ងៃសុក្រមុន ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន៦៥,១៣លានរៀល៕
រក្សាសិទ្ធិដោយ៖CEN