Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍​ស្តុក​ក្រោល បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការសាងសង់ រោងចក្រ​កែច្នៃ​កសិផល ស្វាយ និង​បន្លែ​ផ្សេងៗ​

​កំពង់ស្ពឺ​៖ លោកជំទាវ ឆៃ ច័ន្ទ​រិទ្ធី​សូលី​ដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិប​ធី​ភាព ក្នុង ពិធី បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ នូវ​គម្រោង​អភិវឌ្ឍន៍​ស្តុក​ក្រោល​សាងសង់ រោងចក្រ​កែរ​ច្នៃ​ស្វាយ បន្លែ លំនៅដ្ឋាន ដី​ឡូ​តិ៍ ផ្សារ មន្ទី​ពេទ្យ​សម្ភព​២៤​ម៉ោង សាលារៀន និង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ លើ​ផ្ទៃដី​សរុប​ចំនួន ១៥​ហិកតា ស្ថិតនៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​យោងតាម​របាយការណ៍​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ស្តុក​ក្រោល​នេះ នឹង​បើក​រោងចក្រ​មួយ​មាន​១០​អគារ ដើម្បី​ផ្សាភ្ជាប់​ជាមួយ​បណ្តុំ​សហគ្រាស ដែលមាន​ចក្ខុវិស័យ​ទៅលើ​ការកែច្នៃ និង​សម្អាត​កសិផល​រួមមាន​៖ ដូចជា ផ្លែឈើ និង​បន្លែ ដែល​គ្រោង​នឹង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​លោក អ៊ិន ឆាយ​វ៉ាន ប្រធាន​សមាគម​ស្វាយ​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​គម្រោង​ស្តុក​ក្រោល​អភិវឌ្ឍន៍ បាន​ឲ្យ​ដឹងថា ឆ្នាំ​២០២២​ខាងមុខ តំបន់​នេះ​នឹង​ក្លាយជា​ទីប្រជុំជន​មួយ ដែល​ចាប់យក​កម្លាំង​ពលកម្ម ស្រូប​ទាញយក​ការ អភិវឌ្ឍ​ក្នុង​តំបន់ ដែល​បាន​ផ្តោតទៅលើ​បណ្តុំ​សហគ្រាស​រៀបចំ ការកែច្នៃ ការលាង​សម្អាត បន្លែ ផ្លែស្វាយ វេច​ខ្ជ​ប់​ដើម្បី​នាំទៅ​ទីផ្សារ​អន្តរជាតិ​។ អ្វីដែល​ពិសេស​ទៀត​នោះ គម្រោង​នេះ គឺ​ផ្តល់ឱកាស​ការងារ​ជូន​ពលរដ្ឋ​ក្នុង​តំបន់​នេះ ប្រមាណ​២,៥០០ ដល់​៣,០០០​នាក់​។​

​គួរ​បញ្ជាក់ថា ការបោះ​ទុនវិនិយោគ​អភិវឌ្ឍ​គម្រោង​នេះ គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ លើ​ផ្នែក​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ឲ្យ​ស្របទៅតាម​សម័យកាល​ទំនើប​នៃ​ឧស្សាហកម្ម ៤.០ ដែល​អាចបង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​កាត់បន្ថយ​ការ​ចំណាកស្រុក តាមរយៈ​រោងចក្រ​សហគ្រាស​កែច្នៃ​កសិផល​ស្វាយ និង​បន្លែ ផ្សារ​លក់ទំនិញ ចំនួន​៣០០​តូប សាលារៀន​ចំណេះ​ទូទៅ កន្លែង​កម្សាន្ដ និង​មន្ទី​ពេទ្យ​ជាដើម ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយបាន​លើកកម្ពស់​កម្រិតជីវភាព​ផ្តល់ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×